Liverpool បង្កើត​ប្រវត្តិ​សាស្ត្រតាមរយៈ​ការលត់​ក្រុម Man United យ៉ាង​ចាស់​ដៃ

Liverpool

​ប្រវត្តិសាស្ត្រ ត្រូវ​បាន​កត់ត្រា​​ចូល​ក្នុង​សៀភៅ កាល​ពី​រាត្រីនេះ ក្រោយពី​ក្រុម Liverpool  បាន​​យកឈ្នះលើ​ក្រុម Manchester United យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល ៧-០ កាលពីថ្ងៃ​អាទិត្យ​។ ក្រុម​បិសាចក្រហម​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន Anfield ក្នុង​ទម្រង់​លេង​យ៉ាងល្អ ក្រោយ​ពី​បាន​ឈ្នះ​ពាន Carabao Cup កាល​ពី​៧​ថ្ងៃ​មុន និង​បាន​រង​បរា​ជ័យ​ត្រឹម​តែ​១លើក​គត់ ក្នុង​ឆ្នាំ​២០២៣​នេះ​។

Liverpool បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ ជាពេស​នៅ​តង់ទី​២ នៅ​ពេល​ដែល​ប្រកួត​ជា​មួយនឹង​គូ​ប្រជែង​​យ៉ាង​ជូរ​ចត់​បំផុត​របស់​ពួកគេ ខណៈដែលពួក​គេ​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់ទៅ​៦​គ្រាប់ ខណៈ​ដែល​លទ្ធ​ផល​នេះ នឹង​ស្ថិតក្នុង​ការ​​ចង​ចាំ​​របស់​អ្នក​គាំទ្រ​​នៃក្រុម​ទាំង​២ ​ក្នុ​ង​រយៈ​ពេល​យូរ​។

Category Top

Man Utd

ការ​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​ពី​សំណាក់ Cody Gakpo, Mohamed Salah, Darwin Nunez ក៏ដូច​ជា ​គ្រាប់បាល់នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់ Roberto Firmino បាន​ជួយ​ឲ្យ​ក្រុម Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​ធំបំផុត​តែម្តង​។ នេះ​គឺ​ជា​លើក​ទី​១​ហើយ បើ​គិត​​ចាប់​តាំង​ពីឆ្នាំ​១៩០៨ ដែល​កីឡាករ​៣នាក់​របស់ Liverpool បាន​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាងហោច​ណាស់​២​គ្រាប់ ក្នុង​​ការ​ប្រកួត​តែ​មួយ ពេល​ប្រកួត​ជាមួយ​នឹងក្រុម Man United​។

នេះ​គឺ​ជា​ការ​រង​បរា​ជ័យ​ដ៏ធំបំផុត​របស់ Man United ក្នុងក្រប​ខ័ណ្ឌ Premier League និង​ធំបំផុត​ក្នុងក្រប​ខ័ណ្ឌលីគ បើ​គិត​ចាប់​តាំងពី​​ឆ្នាំ​១៩៣១​។ នេះក៏​ជា​​ជ័យ​ជម្នះ​ដ៏ធំបំផុត​របស់ Liverpool ផងដែរ លើ​ក្រុម Man United ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពីពួកគេ​បានផ្តួល​ក្រុម Man United ក្នុងលទ្ធ​ផល ៧-១ ក្នុង​ឆ្នាំ​១៨៩៥​៕

ប្រភព​ព័ត៌​មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម