Kylian Mbappe រកបាន ២គ្រាប់ចំថ្ងៃកំណើត ចំណែក Ethan ប្អូនប្រុសគេបានចូលលេងលើកដំបូង

ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២៥ ឆ្នាំរបស់ខ្លួនដោយរកបានពីរគ្រាប់ម្នាក់ឯងក្នុងជ័យជំនះរបស់ ចុះឈ្មោះ 188Asia   Paris Saint Germain ៣-១ លើ Metz ខណៈប្អូនប្រុសបង្កើតរបស់ខ្លួន Ethan Mbappe ចូលលេងប្រកួតដំបូងផងដែរ។

Category Top

PSG បានបើកការនាំមុខមុនដោយ Vitinha នៅនាទីទី ៤៩ មុនពេលដែល Kylian Mbappe រកបានពីរគ្រាប់នៅនាទីទី ៦០ និង ៨៣ ខណៈ Metz ក៏រកបានមួយគ្រាប់ចន្លោះពេលនោះដែរដោយ Matthieu Udol។ Mbappe បានក្លាយជាកីឡាកររបស់ PSG ដំបូងក្នុងរយៈពេល ៦ ឆ្នាំដែលរកបានគ្រាប់បាល់ក្នុងខួបកំណើត។

 

ប្រកួតនេះត្រូវគេរំពឹងថា ជាការរកគ្រាប់បាល់ក្នុងថ្ងៃកំណើតចុងក្រោយឱ្យ PSG ខណៈកិច្ចសន្យារបស់គេនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ ហើយ Real Madrid គឺជាគោលដៅបន្ត។

 

នៅក្នុងម៉ោងបន្ថែមចុងម៉ោង អ្នកចាត់ការ PSG លោក Luis Enrique ក៏បានសំរេចដាក់ឱ្យប្អូនរបស់ Mbappe កីឡាករវ័យ ១៦ ឆ្នាំ Ethan Mbappe ចូលលេងប្រកួតដំបូងរបស់ខ្លួនផងដែរ។

 

ក្រុមរបស់លោក Luis Enrique នៅពេលនេះកំពុងនាំមុខដាច់ ៥ ពិន្ទុពីក្រុមលេខ ២ Nice ក្រោយលេងបាន ១៧ ប្រកួត៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម