Kylian Mbappe ធ្វើបាន Hat-trick ទល់នឹង​ Reims តែ Enrique ចង់បានលើសពីនេះ

Kylian Mbappe ធ្វើបាន Hat-trick ខណៈដែល Paris Saint-Germain បានយកឈ្នះ ៣-០ ក្រៅដី នៅឯកីឡដ្ឋាន Reims កាលពីថ្ងៃសៅរ៍ ដើម្បីឡើងទៅកាន់កំពូលតារាង Ligue 1 តែយ៉ាងណាក្ដីគ្រូបង្វឹក Luis Enrique ហាក់នៅពុំទាន់ពេញចិត្តនឹងទម្រង់លេងរបស់ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ។


Mbappe បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ៣ ហើយបន្ទាប់មកបានស៊ុតបញ្ចូលទីពីរគ្រាប់បន្ថែមទៀត នៅក្នុងតង់ទីពីរ ដើម្បីផ្តល់ឱ្យក្រុម PSG នូវជ័យជម្នះ ដែលបានរុញក្រុមរបស់គេ ឡើងទៅកាន់កំពូលតារាង មានមួយពិន្ទុពីលើ Nice ដែលបានស្មើនៅលើទឹកដី Montpellier កាលពីថ្ងៃសុក្រ។

Category Top

Mbappe គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Ligue 1 ដោយរកបាន 13 គ្រាប់ក្នុង 11 ប្រកួតនៅរដូវកាលនេះ។ គេក៏បានស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការប្រកួតក្របខណ្ឌអឺរ៉ុបផងដែរ ប៉ុន្តែ​គ្រូបង្វឹក​ Enrique ​មិន​សប្បាយចិត្ត​ពេកនោះឡើយ ​ជាមួយនឹង​ការបង្ហាញ​របស់​តារា​ឆ្នើមរូបនេះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ «យើងដឹងពីតម្លៃរបស់ Kylian Mbappe ហើយយើងក៏នៅតែរំពឹងថែមទៀតថា គាត់អាចធ្វើបានប្រសើរជាងនេះ។ ខ្ញុំចង់បានច្រើនជាងនេះពីគាត់»។ គាត់គឺជាកីឡាករល្អបំផុតរបស់ពិភពលោក ប៉ុន្តែគាត់នៅតែមានចន្លោះប្រហោងជាច្រើន ដើម្បីផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើង។ ខ្ញុំមិនចង់ឱ្យគាត់គិតថាវាគ្រប់គ្រាន់នោះទេ»។

មុននេះដែរ Mbappe ក៏ធ្លាប់បានបង្ហាញថា គេមិនមោទនភាពពេកទេចំពោះអ្វីដែលធ្វើបានកន្លងមក។ Mbappe បាននិយាយថា៖ «ខ្ញុំមិនចាំបាច់ផ្ដោតទៅលើតែការរកគ្រាប់បាល់នោះទេ ប៉ុន្តែខ្ញុំចង់ធ្វើទាំងពីរ គឺស៊ុតបញ្ចូលទី និងលេងឱ្យបានល្អបំផុត។ នេះតែងតែជាគោលបំណងរបស់ខ្ញុំ ដើម្បីជួយក្រុមឱ្យបានល្អតាមដែលខ្ញុំអាចធ្វើបាន»។

គេមើលឃើញថា ការលើកឡើងរវាងគ្រូ និងសិស្ស ហាក់បង្ហាញពីភាពខ្វែងគ្នា ស្របពេលចចាមអារាមនៅតែវាយលុក ដោយភាគច្រើនលើកឡើងថា Mbappe នឹងចាកចេញទៅកាន់ Real Madrid ក្រោយកិច្ចសន្យាជាមួយ PSG អស់សុពលភាពនៅរដូវកាលក្រោយ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម