KNVB សម្រេចបន្តការប្រកួតរបស់ Ajax និង Feyenoord នៅថ្ងៃពុធ

ការប្រកួតដែលបានផ្អាករវាង Ajax និង Feyenoord នឹងត្រូវប្រកួតបង្ហើយពីនាទីទី ៥៦ នៅថ្ងៃពុធនេះ។ នេះបើតាមសេចក្តីប្រកាស របស់សហព័ន្ធកីឡាបាល់ទាត់ហូឡង់ KNVB។ KNVB បានបញ្ជាក់ទៀតថា​ ជំនួបបង្ហើយនេះគឺជាការប្រកួតបិទទ្វាមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។

Category Top

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។ ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុនពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។

 

ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុនពេលអាជ្ញាធរមានសមត្ថកិច្ចប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកគាំទ្របង្ករភាពចលាចលនៅខាងក្រៅកីឡដ្ឋាន។

 

សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ ៣៦ សម័យមួយនេះ ឈ្នះតែ ១ ប្រកួតគត់ក្រោយលេងបាន ៤ ប្រកួតរដូវកាលថ្មីនេះខណៈកំពុងឈរលេខ ១៣ ពីលើតំបន់គ្រោះថ្នាក់តែ ២ ពិន្ទុប៉ុណ្ណោះ។

 

Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៣ ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA Champions League លើកដំបូងក្នុងរយៈពេល ១៣ រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម