Kane បំបែកកំណត់ត្រា ខណៈអង់គ្លេស ឈ្នះលើទឹកដីអុីតាលី ជាលើកដំបូង

Harry

ខ្សែប្រយុទ្ធ Harry Kane បានបំបែកកំណត់ត្រាក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ខណៈដែលក្រុមរបស់គេបានចាប់ផ្តើមយុទ្ធនាការជម្រុះនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤របស់ពួកគេ តាមរយៈការផ្តួលក្រុមម្ចាស់ការពារជើងឯកអុីតាលី ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពូល C កាលពីថ្ងៃព្រហស្បតិ៍។

ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានស៊ុតបាល់ប៉េណាល់ផុតដៃអ្នកចាំទីអុីតាលី Gianluigi Donnarumma នៅជិតបញ្ចប់ការប្រកួតតង់ទី១ ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ ២-០ ក្រោយពីកីឡាករ Declan Rice រកបានគ្រាប់បាល់បើកឆាក នៅនាទី ទី១៣។ កីឡាករ Mateo Retegui បានកាត់បន្ថយគ្រាប់បាល់តាមពីក្រោយនៅនាទី ទី៥៦ នៅថ្ងៃនៃការចូលលេងជាលើកដំបូងរបស់គេ ខណៈដែលក្រុមម្ចាស់ផ្ទះ បានវាយបកវិញ ប៉ុន្តែក្រុមជម្រើសជាតិអង់គ្លេស បានការពារយ៉ាងរឹងមាំ ដើម្បីដណ្តើមបានជ័យជម្នះលើទឹកដីអុីតាលី ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល៦២ឆ្នាំ បើទោះបាត់បង់ខ្សែការពារ Luke Shaw ដោយសារតែការរងពិន័យកាតក្រហម បន្ទាប់ពីរងពិន័យកាតលឿង២លើកក៏ដោយ។

Category Top

Kane

លទ្ធផលនេះ បានបង្ហាញពីការឆ្លើយតបដ៏ល្អឥតខ្ចោះពីសំណាក់ក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីការរងបរាជ័យយ៉ាងខកចិត្តក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ World Cup វគ្គ៨ក្រុមចុងក្រោយ កាលពីខែធ្នូ ដែលនៅពេលនោះ Kane បានខ្ជះខ្ជាយគ្រាប់បាល់ដ៏សំខាន់ពីការស៊ុតបាល់ប៉េណាល់ទី។

នៅពេលដែលរូបគេមិនបានធ្វើឲ្យមានកំហុសឡើយ ក្រោយពីកីឡាករ Giovanni Di Lorenzo បានរងពិន័យចំពោះការធ្វើឲ្យដៃប៉ះបាល់ នៅនាទី ទី៤២ តាមរយៈការស៊ុតបាល់ចូលជ្រុងម្ខាងយ៉ាងល្អ ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់៥៤គ្រាប់ ដោយនាំមុខ១គ្រាប់លើ Wayne Rooney៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម