Kane និង Spurs សង្រ្គោះ Arsenal ក្រោយ​ពី​បានផ្តល់​ការខក​ចិត្ត​ដល់ Man City

Spurs

ក្រុម Tottenham បាន​ជួយ​ឲ្យ Arsenal ដែល​ជា​​គូ​ប្រជែង​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍ភាគ​ខាង​ជើង​​ដូច​គ្នា​របស់​ពួកគេ រក្សា​ការ​មាន​ប្រៀប​ឆ្ពោះ​ទៅកាន់​ការ​លើក​ពាន Premier League ក្រោយពី​ពួកគេ​បានផ្តួ​ល​ក្រុម Manchester City កាលពីថ្ងៃ​អាទិត្យ​។

ក្រុម​របស់​លោក Pep Guardiola ដែល​មិន​ធ្លាប់​បាន​ស៊ុត​បាល់​បញ្ចូលទី​សោះ​នៅកីឡដ្ឋាន​ថ្មី​របស់ Spurs នោះ បាន​បន្ត​ជួប​ការ​ខក​ចិត្ត​នៅលើ​ទីលាន​ថ្មី​នេះ ខណៈ​ដែល​ពួក​គេ​បាន​រង​បរា​​ជ័យ​ក្នុងលទ្ធ​ផល ១-០​។

Category Top

Arsenal បាន​ខ្ជះ​ខ្ជាយ​ឱកាស​ក្នុងការ​នាំមុខ​៨ពិន្ទុ​ដាច់​លើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​សៅរ៍ ក្រោយពី​បាន​​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ ក្រោមស្នា​ដៃក្រុម Everton។

pep-guardiola

ប៉ុន្តែ ក្រុម​ឈរ​លេខ​២ Man City មិន​អាច​ដណ្តើម​យក​ប្រៀប​ពី​ការ​ភ្លាត់​ស្នៀត​របស់​គូ​ប្រកួត​ខ្លួន​ឡើយ ខណៈ​ដែលពួក​គេ​បាន​រង​បរា​ជ័យក្នុងលទ្ធ​ផល​ដូចគ្នា​​​នេះ ពេល​ប្រកួត​ជាមួយនឹងក្រុម Spurs ដែល​បាន​ផ្តល់ការមានប្រៀប​ដ៏ធំ​ដល់​គូ​ប្រជែង​ដ៏​ជូរ​ចត់​របស់​ពួកគេ ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការលើក​ពាន​លីគ​ជាលើក​ទី​១​របស់​ពួក​គេ បើគិត​​ចាប់​តាំងពីឆ្នាំ​២០០៤​។

មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនេះ ខ្សែ​ប្រយុទ្ធ Harry Kane របស់ Spurs បាន​ដឹង​ថា ការ​រក​បាន​គ្រាប់បាល់​១​គ្រាប់​នឹងគ្រប់គ្រាន់​ក្នុងការ​ជួយ​ឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​បំផុត​របស់ Spurs​។

ហើយ​រូប​គេ​បាន​ចំណាយ​ពេល​ត្រឹម​តែ​១៥នាទី​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​នូវ​គ្រាប់បាល់មួយនោះ​៕

ប្រភព​ព័ត៌​មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម