Joao Felix សង្ឃឹម​អាច​ជួយ​សង្គ្រោះ Chelsea ពេល​ទៅ​ជួប West Ham

Chelsea

ក្រុម​​មានសមាសភាព​ថ្មីៗ Chelsea របស់​លោក Graham Potter នឹង​ចាប់​ផ្តើម​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League របស់ក្រុម Chelsea នាចុងសប្តាហ៍នេះ នៅកីឡដ្ឋាន London នៅ​ថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Joao Felix ទំនង​អាច​នឹង​​វិល​ចូលលេង​វិញ​ ក្រោយ​ពី​​បាន​ជួប​ពិន័យ​ព្យួរ​ចំនួន​៣​ប្រកួត​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ព័រ​ទុយហ្គាល់រូបនេះ ដែល​ត្រូវ​បាន​ខ្ចី​ជើង​ពីក្លិប Atletico Madrid បាន​រង​ពិន័យ​កាតក្រហម ក្នុងការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​​គេ សម្រាប់​ក្រុម Chelsea នៅលើ​ទឹកដីក្រុម Fulham កាលពី​ខែមុន​។

Category Top

រូប​គេ​នឹង​វិល​ចូល​លេង​វិញ ដើម្បី​ស្វែង​រក​សមិទ្ធ​ផល​ខុស​គ្នាមួយ ដែល​ផ្ទុយ​ពី​​បទពិសោធន៍​ដែល​រូប​គេ​បាន​ជួប​ប្រទះក្នុងការ​ប្រកួត​ជាមួយនឹងក្រុម Fulham ដោយ​ក្រុម Chelsea បាន​​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១។

Chelsea

ក្លិប​តោ​ខៀវ Chelsea បាន​ជះ​ទឹក​ប្រាក់​ជាច្រើន​លើ​កីឡាករ​ថ្មី កាលពី​ខែមុន ដើម្បីនាំយក​កីឡាករ​ថ្មី​រហូត​ដល់ទៅ​៨នាក់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ខ្សែ​បម្រើ​ស្លាប Mykhailo Mudryk និង Noni Madueke ក៏ដូច​ជា​ខ្សែ​បម្រើ​មាន​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ចក្រភពអង់គ្លេស Enzo Fernandez​។

លោក Potter ដឹង​ថា ក្រុម​របស់​លោក ត្រូវ​តែ​ធ្វើការ​ស្រោច​ស្រង់ឲ្យ​បាន​ឆាប់​រហ័ស ប្រិសន​បើ​ពួកគេ​ចង់​រក្សា​ក្តី​សង្ឃឹម​នៃការ​តាម​ឲ្យ​ទាន់ក្រុមលេខ​៤ ខណៈ​ដែលពួក​គេកំពុង​តាមពីក្រោយ​១០ពិន្ទុ​​។ ពួកគេនឹង​បាត់បង់​ឱកាស​នោះ ប្រសិន​បើ​​ពួ​​ក​គេមិនអាច​វិល​ទៅ​រកភាព​មុតស្រួច​វិញ​បាន​ទេ​នោះ បន្ទាប់​ពីរក​បាន​ត្រឹម​តែ​២២គ្រាប់​គត់ ក្នុងការ​ប្រកួត​២១លើកនៃក្រប​ខ័ណ្ឌ Premier League

ប្រភព​​ព័ត៌​មាន៖ Bangkok Post

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម