Hun Sen Cup អភិបាលខេត្តត្បូងឃ្មុំ ត្រៀមលុយ ១០លានរៀល លើកទឹកចិត្តក្រុមនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២០២៤ នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចុះឈ្មោះ 188Asia  ជើងទី២ នាថ្ងៃទី១៩ ខែវិច្ឆិកាចុងសប្ដាហ៍នេះ គ្រាដែលឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានត្រៀមប្រាក់រង្វាន់លើកទឹកចិត្តក្រុមខ្លួន ពី ៥ ទៅ ១០លានរៀល ពេលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។

Category Top

ក្នុងចំណោមបេក្ខភាពវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ទាំង ៤ក្រុម ដែលកំពុងប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្តនេះ ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ កំពុងទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តរបស់ខ្លួន ជាក់ស្ដែងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានប្រកាសនឹងឧបត្ថម្ភថវិកា ១០លានរៀល ប្រសិនក្រុមតំណាងខេត្ដខដណ្ដើមបានជើងឯក ខណៈបើទទួលបានជើងឯករង លោកក៏ឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត ៥លានរៀលផងដែរ ។

សម្រាប់កម្មវិធីប្រកួតកាត់សេចក្ដីរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះខេត្ដបន្ទាយមានជ័យវិញម្ដង បន្ទាប់ពីយកឈ្នះ ៤-១ លើទឹកដីខ្លួន កាលពីដើមសប្ដាហ៍នេះ ។ រីឯ ១គូទៀត គឺក្រុមបាល់ទាត់សន្ដិភាព ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នៅកីឡដ្ឋានខេត្តកំពង់ធំ ក្រោយរងបរាជ័យ ១-០ កាលពីជើងទី១ ។

ដូច្នេះចាំមើលក្រុមណាមួយ នឹងក្លាយជាបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ដើម្បីត្រៀមការប្រកួតដណ្ដើមតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០២៣/២០២៤ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ?

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម