Hun Sen Cup វគ្គជម្រុះថ្នាក់ជាតិ ថ្ងៃព្រហសត្បិ៍នេះ ខេត្តកំពង់ធំជួបកងយោធពលខេមរភូមិន្ទ «ខ»

Hun Sen Cup ខេត្តកំពង់ធំ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមកងយោធពលខេមរភូមិ(ខ) មុនគេ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ រីឯ ៣ប្រកួតផ្សេងទៀត សម្រាប់ជើងទី១ នឹងត្រូវជួបគ្នា ចុះឈ្មោះ 188Asia នាថ្ងៃទី២៧ ខែធ្នូខាងមុខ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ជួបក្រុមភ្ញៀវ ISI ដង្កោសែនជ័យ, ក្រុមសៀមរាបអេហ្វស៊ី ជួបខេត្តត្បូងឃ្មុំ និងក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ខេត្តកំពង់ចាម ត្រូវជួបក្រុមអង្គរស៊ីធី ។

Category Top

សម្រាប់បេក្ខភាពប្រកួតវគ្គជម្រុះថ្នាក់ជាតិនេះដែរ គឺមាន ៨ក្រុម ក្នុងនោះមានក្រុមលីគទី២ ចំនួន ៤ក្រុម និង ៤ក្រុមទៀត គឺជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២៣ កន្លងទៅ ដែលត្រូវធ្វើការប្រកួត ២ជើង ដើម្បីកំណត់ក្រុមឈ្នះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ ។

 

ក្នុងនោះបេក្ខភាពក្រុមលីគទី២ រួមមានក្រុមកងយោធពលខេមរភូមិន្ទ(ខ), ក្រុម ISI ដង្កោសែនជ័យ (ខ), ក្រុមសៀមរាបអេហ្វស៊ី និងក្រុមអង្គរស៊ីធី ។ រីឯបេក្ខភាព ៤ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ, ខេត្តបន្ទាយមានជ័យ និងក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ ។

សម្រាប់ជំនួបកាត់សេចក្ដី ជើងទី២ រវាងគូប្រកួតទាំង ៤ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ។ បន្ទាប់មកក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ១០ក្លិប រួមជាមួយក្រុមឈរលេខ១ និងលេខ២ គិតត្រឹមសប្ដាហ៍ទី៩ នៃលីគទី២ គឺក្រុមវិសាខា (ខ) និងក្រសួងមហាផ្ទៃ ដែលកំពុងឈរចាំ ។ ការប្រកួតថ្នាក់ជាតិ ឬវគ្គ ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនាថ្ងៃទី១០ ខែមករា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម