Hun Sen Cup កំពង់ចាម និងកំពង់ធំ សុទ្ធតែចង់ជួបត្បូងឃ្មុំដូចគ្នា បើបានឡើងទៅ Final ពានសម្ដេច

ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បើកទ្វារផ្ទះទទួលក្រុមបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ ចុះឈ្មោះ 188Asia នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២០២៤ ខណៈគ្រូបង្វឹកក្រុមទាំងពីរ ប៉ងចង់ជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំរៀងខ្លួន ប្រសិនបើក្រុមខ្លួន អាចឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

 

Category Top

លោក នួន បូរី គ្រូបង្វឹកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានថ្លែងប្រាប់ក្រុមការងារ BTV ថា ឈានមកដល់វគ្គនេះ ក្រុមបានកំណត់គោលដៅដណ្ដើមពានតែម្ដង តែក៏មិនអាចមើលរំលេងខេត្តកំពង់ធំដែរ ទោះបីជាឆ្នាំដំបូង ដែលក្រុមទាំងពីរ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ដោយ ។ តែបើសិនកំពង់ចាម អាចឡើងវគ្គផ្ដាច់ព្រ័ត្រ គឺលោកចង់ជួបខេត្តត្បូងឃ្មុំ ដែលជាក្រុមតំណាងខេត្តភូមិផងរបងជាមួយគ្នា។

ដោយឡែកលោក យិន ស៊ីនាត គ្រូបង្វឹកក្រុមបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ បានលើកឡើងស្រដៀងគ្នា ចំពោះគូប្រជែងដែលខ្លួនចង់ជួប បើសិនឡើងវគ្គផ្ដាច់ព្រ័ត្រ ។ បែបនេះក្ដី លោកថា មានសង្ឃឹម ៥០% ប៉ុណ្ណោះ សម្រាប់ការប្រកួតជាមួយក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដ្បិតក្រុមខ្លួនមិនសូវដឹងច្រើនពីគូប្រជែងឡើយ ។

គួរដឹងថា ដំណាលគ្នានឹងការប្រកួត រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ក៏ត្រូវបើកទ្វារផ្ទះទទួលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ផងដែរ មុនឈានដល់ការប្រកួកាត់សេចក្ដីជើងទី២ ដើម្បីកំណត់ក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម