Hazard អតីតតារាឆ្នើម​របស់ Chelsea អាច​នឹង​ចូល​និវត្តន៍​ ក្រោយ​ចេញពី Real

Hazard

Eden Hazard អាច​នឹង​ចូល​និវត្តន៍​ពី​កីឡា​បាល់ទាត់តែម្តង ក្រោយ​ពីការ​ចាក​ចេញរបស់​គេ​ពី​ក្លិប Real Madrid​។ នេះបើ​យោង​ទៅ​តាម​លោក Phil Kitromilides អ្នក​អធិប្បាយ​ក្នុងកម្ម​វិធី Spanish Football Podcast ហើយ​លោក​ជឿជាក់​ថា កីឡាករ​រូបនេះ អាច​នឹង​បញ្ចប់​អាជីព​របស់​ខ្លួន​ទាំង​កំណត់ត្រា​។

ខ្សែ​បម្រើ​ប្រយុទ្ធ Hazard បាន​ចូលរួម​ជា​មួយនឹង​ក្លិប​យក្ស​របស់លីគ​អេ​ស្ប៉ាញ La Liga ក្នុង​ឆ្នាំ​២០១៩​ ក្រោយពី​បាន​ជួប​ភាព​ជោគ​ជ័យដ៏ធំ​ធេង​​នៅ​ក្លិប Chelsea ប៉ុន្តែ បាន​ជួប​ភាព​ត្រដាប​ត្រដួស​​ក្នុង​​ការ​រក្សា​ទម្រង់​លេង​យ៉ាង​ល្អ​របស់​គេ នៅកីឡដ្ឋាន Bernabeu ឲ្យ​ដូច​ដែល​រូប​​គេ​បាន​បង្ហាញ​នៅកីឡដ្ឋាន Stamford Bridge​។

Category Top

Eden

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អ្នក​យក​ព័ត៌​មាន​រូប​នេះថា តើ​កីឡាករ​រូបនេះ នឹង​ធ្វើ​អ្វី​ក្នុង​ជំហាន​បន្ទាប់​ លោក Kitromilides បាននិយាយ​ថា៖ «ពួកគេ​កំពុង​តែ​គិត​ថា រូប​គេ​អាច​នឹង​ចូលនិវត្តន៍ ពួកគេ​កំពុង​តែនិយាយ​ថា Eden Hazard នឹង​ចូល​និវត្តន៍ ក្រោយពី​​រូប​គេ​បាន​ចូលរួម​ជាមួយនឹង​ក្លិប Real ក្នុងនាម​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏ឆ្នើម​បំផុត​ក្នុង​ពិភព​លោក ហើយ​អាជីព​របស់​​គេបាន​ធ្លាក់ចូល​ក្នុង​ចន្លោះ​ថ្ម​ហើយ​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «មាន​ការ​លើក​ឡើង​ច្បាស់លាស់​ថា Eden Hazard នឹង​ចូល​និវត្តន៍​​។ រូប​គេ​នឹង​មិនចូលរួម​ជា​មួយ​នឹងក្លិប​ផ្សេង​ឡើយ​។ មាន​ព័ត៌​មាន​លេច​ឮ​ថា ក្លិប​មួយ​ក្នុងក្រប​ខ័ណ្ឌ MLS និង​មានមូលដ្ឋាន​នៅ Vancouver បាន​បង្ហាញពី​ការ​ចាប់​អារម្មណ៍​លើ​រូប​គេ​»​៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម