Haaland មិនអាចជួយ Manchester City វគ្គផ្ដាច់ព្រ័ត្រ Club World Cup ដោយសាររបួសជើង

Manchester City នឹងត្រូវតទល់នឹង Fluminense ដោយគ្មាន Erling Haaland ក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅថ្ងៃសុក្រនេះ ដោយសារតែបញ្ហាជើងរបស់គេ ចុះឈ្មោះ 188Asia  ដែលរបួសនេះបានបង្អាក់គេពីការបង្ហាញខ្លួនលើទីលាន ៤ប្រកួតមកហើយ។

Category Top

អ្នកចាត់ការ Pep Guardiola បានបញ្ជាក់ថា កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់គាត់ នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយមិនដឹងថាពេលណា Haaland នឹងអាចបង្ហាញខ្លួនម្តងទៀតនោះទេ។ គាត់បានបង្ហើបថា Haaland មិនទាំងបានចូលរួមហ្វឹកហាត់ជាមួយក្រុមទៀតផង។

 

ក្រៅពី Haaland ខ្សែបម្រើឆ្នើម Kevin De Bruyne ក៏មិនមានឈ្មោះក្នុងបញ្ជីកីឡាករត្រៀមប្រកួតទល់នឹង Fluminense ផងដែរ ទោះជារូបគេបានត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមវិញ ក្រោយសម្រាកព្យាបាលរបួស ៤ខែហើយក៏ដោយ។ ក្នុងច្បាប់ចុះឈ្មោះកីឡាករប្រកួតរបស់ FIFA Club World Cup បានចែងថា សមាសភាពកីឡាករទាំង ២៣នាក់ ដែលបានចុះឈ្មោះក្នុងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងមិនអាចផ្លាស់ប្ដូរសមាសភាពបានឡើយ នៅវគ្គបន្ទាប់។

 

យ៉ាងណាក្ដី Pep Guardiola បានបន្ថែមថា៖ «យើងរីករាយក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពិសេសការជួបជាមួយនឹង Fluminense ។ វាជាជំហានចុងក្រោយ ដើម្បីឈ្នះពានរង្វាន់តែមួយគត់ ដែលក្លឹបពុំធ្លាប់ឈ្នះ ដូច្នេះយើងនឹងប្រឹងឱ្យអស់ពីលទ្ធភាព»។

 

Manchester City នឹងត្រូវជួប Fluminense នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី ២២ ខែធ្នូនេះ ខណៈការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ រ​វាងក្លិបជប៉ុន Urawa Red Diamonds និងជើងខ្លាំងមកពីទ្វីបអាហ្វ្រិក Al Ahly ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម