Haaland បំបែក​កំណត់ត្រា Ronaldo ក្នុង Premier League ក្រោយ​ពី​រក​បាន​គ្រាប់​បាល់ទី​២៥

Erling Haaland

ខ្សែ​ប្រយុទ្ធ Erling Haaland បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ ជាលើក​ទី​៤ ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ និង​បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់គេ​ឈាន​ទៅកាន់​ចំនួន​ដ៏គួរ​ឲ្យ​កត់សម្គាល់​។

តារាឆ្នើម​របស់​ក្លិប Man City រូបនេះ បាន​បង្កើត​ការ​ភ្ញាក់​ផ្អើលដ៏គួរ​ឲ្យ​កត់សម្គាល់​ក្នុងកីឡា​បាល់ទាត់​អង់គ្លេស តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​ច្រើន​ជាង​១​គ្រាប់ ក្នុង​១​ប្រកួត បើ​គិត​ចាប់​តាំង​ពីផ្ទេរមកពីក្លិប Borussia Dortmund កាលពី​រដូវក្តៅមុន​។ ក្នុងការ​ប្រកួត​ទី​២០​របស់ Man City នៅ​រដូវ​កាលនេះ ក្នុង​ពេល​ជួប​ជាមួយនឹងក្រុម Wolves កាល​ពីថ្ងៃ​អាទិត្យ រូប​គេ​បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់​ក្នុង​១​ប្រកួត​ម្តង​ទៀត​។

Category Top

Haaland

ការ​រក​បាន​គ្រាប់បាល់​ទី​១ ដែល​ជាការ​តែត​បាល់បញ្ចូល​ទី​ ក្រោយពីការ​បញ្ជូន​បាល់​របស់ Kevin De Bruyne បាន​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​ក្នុង​លីគ​របស់​គេ​កើន​ដល់​២៣​គ្រាប់ នៅ​រដូ​វ​កាលនេះ ដោយ​ចំនួន​នេះ បាន​ធ្វើ​ឲ្យ​រូប​គេ​តាមស្មើ​គ្រាប់​បាល់សរុប​​ក្នុង​រយៈ​ពេល​៣​រដូវ​កាល​ចុងក្រោយ​​រួច​ជាស្រេច​។ ខ្សែ​ប្រយុទ្ធ Jamie Vardy បាន​រក​គ្រាប់​សរុបចំនួន​២៣​គ្រាប់​សម្រាប់​ក្រុម Leicester ក្នុង​រដូវកាល​ឆ្នាំ​២០១៩-២០២០ ដើម្បី​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​ប្រចាំ​រដូវ​កាល ហើយ Harry Kane រក​បាន​ចំនួន​ដូច​គ្នានេះ ក្នុង​ឆ្នាំ​បន្ទាប់​​។

កាលពី​រដូវ​កាលមុន ខ្សែ​ប្រយុទ្ធ Heung-Min Son និង Mohamed Salah រក​បាន​២៣គ្រាប់ដូចគ្នា​។ ដោយឡែក Haaland បាន​ចំណាយ​ពេល​ត្រឹម​តែ​ពាក់កណ្តាល​រដូវ​កាល​ប៉ុណ្ណោះ ដើម្បី​តាមស្មើ​គ្រាប់បាល់​សរុប​ទាំង​នោះ​។ បន្ទាប់ពី​តង់ទី​១ Haaland បាន​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់​ទៀត ពី​ចំណុច​ពិន័យ​១១ម៉ែត្រ ដើម្បី​​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​របស់​គេ​កើន​ដល់ទៅ​២៤​គ្រាប់ មុននឹង​រក​បាន​គ្រាប់បាល់ទី​២៥​របស់​គេ​ក្នុងការ​ប្រកួតនេះ៕

ប្រភព​ព័ត៌​មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម