Gordon ថា ខ្លួន​នឹង​បង្ហាញ​សមត្ថភាពនៅ Newcastle ក្រោយ​បំពេញ​ការផ្ទេរ​ពី Everton

God

ខ្សែ​ប្រយុទ្ធ Anthony Gordon បាន​បំពេញការផ្ទេរ​របស់​គេ​​ក្នុងតម្លៃខ្លួន​៤០​លានផោន (ស្មើ​នឹង៥០​លាន​ដុល្លារ​អាមេរិក) ពីក្លិប Everton ទៅកាន់​ក្លិប Newcastle និង​បាន​ប្រកាស​ថា៖ «ខ្ញុំ​តែង​តែ​ជឿជាក់ថា Newcastle គឺ​ជា​ក្លិប​របស់​ខ្ញុំ​»​។

កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​មួយ​ដែល​ក្លិប Newcastle បាន​ចាត់ទុក​ថា ជា «កិច្ច​សន្យា​រយៈពេល​វែង​មួយ» ក្រោយពី​មាន​ពាក្យ​ច​ចាម​អា​រ៉ាម​ជុំវិញ​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Everton រូបនេះ អស់​រយៈពេល​ជាច្រើន​ខែ ស្រ​ប​ពេល​ដែល​រូប​គេ​ត្រូវ​បាន​ទាក់ទង​ជាមួយនឹងការផ្ទេរ​ទៅ​កាន់​ក្លិប Chelsea ផងដែរ​។

Category Top

Gordon

Gordon បាន​ស្ថិត​នៅ​ជាមួយនឹងក្លិប Everton តាំងពី​រូប​គេមាន​វ័យ​១១ឆ្នាំ​នោះ បាន​អវត្ត​មានក្នុង​ការ​ហ្វឹកហាត់​រយៈពេល​៣ថ្ងៃ កាលពី​សប្តាហ៍​មុន ខណៈ​ដែល​ការចរ​ចា​នានា​បានបន្ត ប៉ុន្តែ នៅ​ទី​បំផុត​ការ​ផ្ទេរ​របស់​គេទៅកាន់​ក្លិប Newcastle បាន​កើត​ឡើង​ជាផ្លូវ​ការ​។ Gordon បានប្រាប់​ទូរ​ទស្សន៍ NUFC TV ថា៖ «តាំងពី​ខ្ញុំ​បាន​ដឹង​ពី​ការ​ចាប់​​អារម្មណ៍​នេះ ខ្ញុំ​តែង​តែ​ជឿជាក់​ថា Newcastle គឺ​ជាក្លិប​សម្រាប់​ខ្ញុំ​។ ខ្ញុំ​គិត​ថា អ្នកគាំទ្រ និង​ទីក្រុងនេះ ពិត​ជា​ស័ក្តិ​សម​ចំពោះ​ខ្ញុំ​ក្នុងនាម​ជា​មនុស្សម្នាក់ របៀប​លេង​របស់​ក្រុម​នេះ ក៏​សមនឹង​ខ្ញុំ​ដែរ ហើយ​ក្លិប​នេះ កំពុង​តែ​បង្ហាញ​ថា ពួកគេកំពុង​តែ​ស្ថិតក្នុង​ទិស​ដៅ​ដ៏ត្រឹមត្រូវ​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម