Gavi ត្រូវសម្រាកពេញរដូវកាល ខណៈការលេងនៅ Euro 2024 ក៏ពុំទាន់ច្បាស់

ខ្សែបម្រើ Barcelona វ័យក្មេង Gavi នឹងត្រូវទទួលការវះកាត់របួសសសៃពួររបស់ខ្លួន ដែលនឹងត្រូវអវត្តមានច្រើនខែ។ ចុះឈ្មោះ 188Asia

Category Top

កីឡាករវ័យ ១៩ ឆ្នាំរូបនេះ ត្រូវបានផ្លាស់ប្តូរចេញពីទីលាន អំឡុងជ័យជំនះរបស់អេស្ប៉ាញ ៣-១ លើហ្សកហ្ស៊ី កាលពីថ្ងៃអាទិត្យនៃការប្រកួតជម្រុះ Euro 2024 បន្ទាប់ពីហក់យកបាល់ខុសបច្ចេកទេសដោយខ្លួនឯង។

ការថតធ្វើតេស្តបញ្ជាក់ថា សសៃពួរជើងស្តាំរបស់ Gavi ត្រូវដាច់រហែកទាំងស្រុង ខណៈរបួសនេះត្រូវបានគេរំពឹងថា Gavi នឹងមិនអាចត្រលប់មកប្រកួតវិញបានឡើយរដូវកាលនេះ ហើយឱកាសបង្ហាញខ្លួននៅ Euro 2024 ក៏ស្ថិតក្នុងមន្ទិលផងដែរ។ របួសសសៃពួរនេះ បើតាមបច្ចេកទេសក្រោយវះកាត់ អ្នកជំងឺត្រូវសម្រាកមិនអាចចូលលេងបានយ៉ាងហោចណាស់ ១០ ខែ។

Gavi បានចូលលេងសរុប ១១៩ ហើយឱ្យ FC Barcelona ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងប៉ះបញ្ជូនបាន ១២ បាល់ ខណៈដែលនៅក្រុមជម្រើសជាតិអេស្ប៉ាញគេបង្ហាញខ្លួនបាន ២៧ លើក ស៊ុតបញ្ចូលទី ៥ គ្រាប់។ រដូវកាលមុន Gavi គឺជាកម្លាំងសំខាន់របស់ Barcelona ដែលឈ្នះជើងឯក La Liga។

គ្រូបង្វឹកអេស្ប៉ាញលោក Luis de la Fuente បានហៅជ័យជំនះលើហ្សកហ្ស៊ីជាជ័យជំនះដ៏ជូចត់បំផុតក្នុងជីវិតរបស់លោកដោយសារតែរបួសរបស់ Gavi ក្រោយលេងបានត្រឹម ២៦ នាទី៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម