Fulham រង​ការ​ពិន័យ​កាត​ក្រហម​៣នាក់ ខណៈ Man Utd ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ

Man Utd

គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​បម្រើ Bruno Fernandes សម្រាប់​ក្រុម Manchester United បាន​បំពេញ​ការ​វាយ​បក​ទាំង​ស្រុង​ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល​ ៣-១ លើ​ក្រុម Fulham កាលពីថ្ងៃ​​អាទិត្យ ក្រោយពី​ការ​ប្រកួត​​នេះ បានផ្ទុះ​ការ​ប៉ះទង្គិច​គ្នា នៅ​នាទី ទី​៧០ ដែល​បាន​បណ្តាល​ឲ្យ​​មាន​ការ​ពិន័យ​កាត​ក្រហម​ចំនួន​៣​ក្នុង​ចន្លោះ​ពេល​៤០នាទី​សម្រាប់​ក្រុម Fulham​។

លោក​គ្រូបង្វឹក Marco Silva បូក​រួម​ទាំង​ខ្សែ​ប្រយុទ្ធ Aleksandar Mitrovic និង Willian សុទ្ធ​សឹង​បាន​រង​ពិន័យ​កាតក្រហម​។ ក្នុង​ដំណាក់​កាលនេះ ក្រុម​ភ្ញៀវ​ កំពុង​តែ​នាំមុខ​ក្នុងលទ្ធ​ផល​ ១-០ និង​ស្ថិតលើផ្លូវ​ឆ្ពោះ​ទៅកាន់​​វគ្គ​៤​ក្រុម​ចុងក្រោយ​​នៃពាន FA Cup ជាលើក​ដំបូង ក្នុង​រយៈពេល​២១​ឆ្នាំ ប៉ុន្តែ អ្វី​ៗ​បានផ្លាស់ប្តូរ​ទាំង​ស្រុង​ ខណៈ​ដែល​ក្រុម Man United បាន​រក​គ្រាប់បាល់​នាំមុខ​វិញ និង​បាន​ឈាន​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​តែ​ម្តង​។

Category Top

Fulham

ក្រោយ​ពីការរក​បាន​គ្រាប់បាល់​នៅនាទី ទី​៩៦​របស់​ខ្សែ​បម្រើ Fernandes លោក Eric ten Hag គ្រូបង្វឹកនៃក្រុម Man United នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួតនៅ​កីឡដ្ឋាន Wembley ជាលើក​ទី​២​ក្នុង​រយៈ​ពេល​២​ខែ បន្ទាប់​ពី​បាន​ឈ្នះពាន Carabao Cup កាលពី​ខែ​កុម្ភៈ​។

គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ឲ្យដឹងថា៖ «យើង​កំពុង​តែ​ស្ថិត​ក្នុង​ទី​តាំង​​ដែល​យើង​ចង់​បាន ប៉ុន្តែ​យើងត្រូវ​តែ​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន​នៅ​ចុង​រដូវ​កាល​​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម