Foden ជួយ​ឲ្យ Man City ឈាន​ទៅ​ជុំ​ទី​៦នៃ FA Cup ខណៈ Leicester ធ្លាក់​ចេញ

Foden

ការ​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​របស់ Phil Foden បាន​​ជួយ​ឲ្យ​ក្រុម Manchester City ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយ​ងាយ​ក្នុងលទ្ធ​ផល ៣-០ ​លើក្រុម​​ស្ថិតក្នុងក្រប​ខ័ណ្ឌ​លំដាប់​ទី​២ Bristol City ខណៈ​ដែល​ពួកគេ​បាន​ឈាន​ទៅ​ប្រកួត​ជុំ​ទី​៦​នៃ​ពាន FA Cup ប៉ុន្តែ ក្តី​សង្ឃឹមរបស់ក្រុម Leicester City ក្នុងការ​​ដណ្តើម​បាន​ជ័យ​ជម្នះ​ដូច​កាលពីឆ្នាំ​២០២១ បាន​បញ្ចប់កាលពីថ្ងៃ​​អង្គារ​។

Foden បាន​ស៊ុត​បាល់​បញ្ចូល​ទីនៅ​នាទី ទី​៧ ប៉ុន្តែ​​គ្រាប់​បាល់​នាំមុខ​នោះ មិន​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Pep Guardiola មាន​សុវត្ថិភាព​ឡើយ រហូត​ទាល់​តែ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស​មួយនេះ បាន​ជួយ​ឲ្យ​ពួ​ក​គេនាំមុខ ២-០​។ បន្ទាប់​មក ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល Kevin De Bruyne បាន​រក​គ្រាប់បាល់​ទី​៣​សម្រាប់​ក្រុម​ខ្លួន តាមរយៈ​ការ​ស៊ុត​បាល់ពី​ចម្ងាយ​២៥ម៉ែត្រ បញ្ចូល​ទី​យ៉ាងល្អ បើ​ទោះ​បី​ក្រុម Bristol City ដែលមិនស្គាល់​ចាញ់​សោះ​ចំនួន​១២​ប្រកួត​ជាប់​ៗ​គ្នា បានផ្តល់ការ​លំបាក​ដល់ក្រុម​ម្ចាស់​ជើង​ឯក​​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ ក៏ដោយ​។

Category Top

Leicester

លោក Guardiola បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​។ ក្រុម Bristol បាន​បង្ហាញ​ថា ពួកគេ​ជាក្រុម​ដ៏ខ្លាំង​មួយ​។ ខ្ញុំ​ចាប់​អារម្មណ៍​លើ​កីឡាករ​មួយ​ចំនួន​ដែល​ខ្ញុំមិន​ស្គាល់​ឈ្មោះ​។ យើង​មានភាព​រឹង​មាំ​​ជាងមុន​​ក្នុង​តង់​ទី​២»​។

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម Leicester បាន​រង​នូវ​ការ​ស្រែក​ចំអក​ឲ្យ ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ​លំដាប់ទី​២ Blackburn Rovers ខណៈ​ដែល​កីឡាករ Tyrhys Dolan និង Sammie Szmodics បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា នៅមុន​ពេល Kelechi Iheanacho បាន​វាយ​បក​១​គ្រាប់​វិញ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម