Flamengo មិនហ៊ានមើល​ស្រាល Al Hilal ឡើយ ពេល​ជួប​គ្នាក្នុង Club World Cup រាត្រីនេះ

Flamingo

Flamengo នឹង​មិន​បង្កើត​ឲ្យ​មានកំហុស​​ដោយ​សា​រតែ​ការមើលស្រាល​លើក្រុម Al Hilal របស់​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ក្នុងការ​ប្រកួត​ពាន Club World Cup វគ្គ​​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រីនេះ​ ឡើយ ហើយ​ពួកគេ​នឹង​​ផ្តល់ការ​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​។ នេះ​បើយោង​ទៅ​តាម​ការបញ្ជាក់​របស់​លោក​គ្រូបង្វឹក Vitor Pereira កាលពីថ្ងៃ​ចន្ទ​។

បើ​គិត​ចាប់​តាំងពី​សហ​ព័ន្ធកីឡា​បាល់ទាត់​អន្តរ​ជាតិហៅ​កាត់ថា FIFA បានផ្លាស់ប្តូរ​ពាន​ដែលមាន​ឈ្មោះ​ដើម Intercontinental Cup មួយ​នេះ ដែល​ជា​យុទ្ធនា​ការ​​មាន​ការ​ចូលរួម​​ដោយ​ក្លិប​ឈ្នះ​ប្រចាំ​ទ្វីប​អឺ​រ៉ុប និង​ពាន Copa Libertadores ទៅ​ជា​រូបមន្ត​ថ្មី ដើម្បី​អនុ​ញ្ញាត​ឲ្យ​ក្លិប​មក​ពី​ទ្វីប​ផ្សេង ចូលរួម​ប្រកួត​ដែរ​នោះ ក្រុម​មកពី​អាមេរិក​ខាង​ត្បូង បាន​ចាញ់​ចំនួន​៥លើក ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

Category Top

team

លោក Pereira បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មានមួយ​ថា៖ «យើង​នឹង​មិន​ធ្លាក់ចូល​អន្ទាក់​ដោយ​សារ​តែ​គិត​ថា វា​ជា​ការ​ប្រកួត​ដ៏​ងាយស្រួល​ឡើយ ពេល​ប៉ះក្រុម Al Hilal​។ ពួកគេ​ជាក្រុមដ៏ខ្លាំង​មួយ​ដែល​មាន​ប្រពៃណី​ក្នុងការ​បង្កើត​ឲ្យ​មាន​ភាព​តាន​តឹង​សម្រាប់​គូ​ប្រកួត​ក្នុង​ពាន Club World Cup ហេតុនេះ យើងនឹងមិនមើល​ស្រាលពួកគេ​ឡើយ​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​មានការ​ជឿជាក់ ពីព្រោះយើង​អាច​បង្កើត​ភាព​រីក​រាយ​ដ៏អស្ចារ្យ​ដល់​អ្នកគាំទ្រ​របស់​យើង​។ យើង​តំណាង​ឲ្យ​អ្នក​គាំទ្រ​រាប់​លាននាក់ ហើយ​យើង​ក៏​តំណាង​ឲ្យ​ទ្វីប​ទាំងមូលផង​ដែរ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia
«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម