FIFA ពិន័យប្រធានសហព័ន្ធអេស្ប៉ាញ Luis Rubiales ពីសកម្មភាពបាល់ទាត់ ៣ឆ្នាំ

អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសអេស្ប៉ាញលោក Luis Rubiales ត្រូវបានស្ថាប័នបាល់ទាត់កំពូលពិភពលោក FIFA ប្រកាសដាក់បម្រាម ៣ ឆ្នាំមិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់។ នេះជាការសំរេចដាក់ពិន័យថ្មីបន្ថែមទៀត បន្ទាប់ពី FIFA ធ្លាប់បានប្រកាសដាក់ពិន័យលើកដំបូងកាលពីចុងខែសីហាត្រឹម ៣ ខែប៉ុណ្ណោះ។

Category Top

FIFA បានដំណើរការនីតិវិធីវិន័យលើលោក Rubiales កាលពីចុងខែសីហា ជុំវិញការថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso ក្រោយអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់នារីពិភពលោកកាលពីខែសីហា ដែលបានបង្កភាពចលាចលក្នុងចំណោមកីឡាការិនី និងអ្នកគាំទ្រ។

 

បុរសវ័យ ៤៦ ឆ្នាំរូបនេះក្រោយមកក៏បានលាលែងពីតំណែងដោយខ្លួនឯងកាលពីខែកញ្ញា បន្ទាប់ពីកីឡាការិនី Jennifer Hermoso បានដាក់ពាក្យបណ្តឹងផ្លូវការ។

 

កាល​ពី​ថ្ងៃ​ចន្ទ ស្ថាប័ន​គ្រប់​គ្រង​ពិភព​លោក FIFA បាន​ប្រកាស​ដាក់ពិន័យ​បី​ឆ្នាំ​ដោយ​សារ​ការ​បំពាន​មាត្រា ១៣ នៃ​ក្រម​វិន័យ​។ មាត្រា ១៣ នៃក្រមវិន័យរបស់ FIFA ទាក់ទងនឹងអាកប្បកិរិយាប្រមាថ និងការបំពានលើគោលការណ៍នៃការលេងដោយយុត្តិធម៌។ Rubiales វ័យ ៤៦ ឆ្នាំបានអះអាងថាការថើបនៅក្រោយចប់ការប្រកួតនោះគឺ “គឺជាការអបអរទៅវិញទៅមក” ប៉ុន្តែ Hermoso បានអះអាងផ្ទុយពីនេះ។

 

កាលពីខែមុន សវនាការនៅតុលាការជាតិក្នុងទីក្រុងម៉ាឌ្រីដបានពិចារណាលើបណ្តឹងព្រហ្មទណ្ឌនៃការរំលោភបំពានផ្លូវភេទ និងការបង្ខិតបង្ខំប្រឆាំងនឹង Rubiales ដែលត្រូវបានហាមឃាត់ជាបន្តបន្ទាប់មិនឱ្យធ្វើដំណើរក្នុងចម្ងាយ ២០០ ម៉ែត្រឆ្ងាយពី Hermoso ។

 

សកម្មភាពរបស់ Rubiales បានរងការរិះគន់យ៉ាងខ្លាំង ដោយភាគច្រើននៃក្រុមកីឡាការិនីដែលឈ្នះពានរង្វាន់ World Cup បានធ្វើពហិការមិនចូលរួមក្រុមជម្រើសជាតិ រហូតដល់មានកំណែទម្រង់នៅក្នុងសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម