FIFA បង្កកមូលនិធិសម្រាប់សហព័ន្ធឥណ្ឌូនេស៊ី ក្រោយការដកសិទ្ធិម្ចាស់ផ្ទះ U20 World Cup

Indo

មូលនិធិអភិវឌ្ឍដែលត្រូវបានបែងចែកសម្រាប់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ហៅកាត់ថា PSSI ត្រូវបានបង្កកដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្រោយពីប្រទេសនេះ ត្រូវបានគេដកសិទ្ធិក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ Under-20 World Cup នៅឆ្នាំនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ កាលពីថ្ងៃព្រសហ្បតិ៍។

FIFA បានហាមមិនឲ្យប្រទេសឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍ World Cup ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ក្រោយពីសហព័ន្ធក្នុងប្រទេសដែលកាន់សាសនាម៉ូស្លីមមួយនេះ បានបញ្ជាក់ថា ខ្លួនបានលុបចោលការចាប់ឆ្នោត ដោយសារតែរដ្ឋាភិបាលក្រុងបាលី បានបដិសេធក្នុងស្វាគមន៍ក្រុមជម្រើសជាតិអុីស្រាអែល។

Category Top

FIFA

កាលពីខែមុន ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីកាតា ដោយក្រវីទង់ជាតិឥណ្ឌូនេស៊ី និងប៉ាឡេស្ទីន ដោយទាមទារថា អុីស្រាអែល មិនគួរត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ។ ការលុបចោលព្រឹត្តិការណ៍ Under-20 មួយនេះ បានបង្កឲ្យមានការផ្ទុះកំហឹង និងការខកចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ និងកីឡាករ ក្នុងប្រទេសដែលងប់ងល់នឹងកីឡាបាល់ទាត់មួយនេះ។

FIFA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានណែនាំឲ្យបង្កកការប្រើប្រាស់មូលនិធិអភិវឌ្ឍរបស់ FIFA សម្រាប់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ហើយនិងពិចារណាលើការលើកលែងការដាក់ទណ្ឌកម្មនេះ ក្រោយពីពិនិត្យមើលផែនការរបស់ឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់កីឡាបាល់ទាត់ឥណ្ឌូនេស៊ី៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម