FIFA នឹង​ចាត់​វិធាន​ការ ក្រោយ​​លោក Salt Bae ចូល​ទៅកាន់​ទីលាន ដោយគ្មាន​ការ​អនុញ្ញាត

Salt-Bae

សហ​ព័ន្ធកីឡា​បាល់ទាត់​អន្តរ​ជាតិហៅ​កាត់ថា FIFA កំពុង​តែ​ស៊ើប​អង្កេត​ពី​មូលហេតុ​ដែល​​មេ​ចុង​ភៅ​ល្បី​ឈ្មោះ​លោក Salt Bae អាច​ចូល​ទៅកាន់​ទីលាន​ប្រកួត ដោយ​គ្មាន​ការ​អនុ​ញ្ញាត ក្រោយពី​ការ​​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​លោក​ក៏បង្ហោះ​រូប​ជាច្រើន​ ក្រោយ​ពី​បាន​ថត​រូប​ជាមួយនឹងកីឡាករ​ល្បី​ៗ​ជាច្រើន​របស់​អាហ្សង់​ទីន ក្នុ​ង​នោះ​រាប់​បញ្ចូល​ទាំង​ Lionel Messi ផង​ដែរ​។

លោក Salt Bae ដែលមាន​ឈ្មោះពិត Nusret Gokce ត្រូវ​បាន​គេ​ថត​ជាប់ក្នុង​ពេល​កាន់ និង​ថើប​ពាន World Cup ក្រោយពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បានផ្តួល​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​អាទិត្យ ទី​១៨ ខែ​ធ្នូ ក្នុង​ប្រទេស​កាតា​។ សហ​គ្រិន​សញ្ជាតិ​តួក​គីរូ​បនេះ ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ខ្លាំង​​ចំ​​ពោះ​ការ​ព្យា​យាម​ចាប់​ដៃ​ Messi ចំនួន​២លើក ក្នុង​ពេល​ដែល​រូប​គេ​បាន​ព្យា​យាម​ដើរ​​ដេញ​​។ ​

Category Top

Trophy

ចុង​ភៅ​ដ៏ល្បី​រូបនេះ ក៏​បាន​​ថត​រូប​ជាមួយនឹងកីឡាករ Angel di Maria និង Lisandro Martinez ផង​ដែរ ដូច​ជា​ខាំ​មេដាយ​របស់​កីឡាករ​អាហ្សង់ទីន​។ ច្បាប់​របស់ FIFA ចែ​ង​ថា អ្នក​ដែលអាច​កាន់ពាន World Cup បាន លុះ​ត្រា​តែ​ជា​​សមា​ជិកក្រុម​ដែលឈ្នះពាន ក៏ដូច​ជា​មន្ត្រី FIFA និង​ថ្នាក់​ដឹកនាំ​នានា​។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់ FIFA បាន​បញ្ជាក់​ថា៖ «ក្រោយពី​ការ​ពិនិត្យ​ឡើង​វិញ FIFA កំពុង​តែ​ស៊ើប​អង្កេត​លើ​មូលហេតុ​ដែល​បុគ្គល​នានា​​អាច​ចូល​ទៅកាន់​ទីលាន​ប្រកួត​ដោយ​គ្មានការ​​អនុ​ញ្ញាត ក្រោយពី​កម្មវិធី​បិទនៅកីឡដ្ឋាន Lusail កាលពីថ្ងៃ​ទី​១៨ ខែ​ធ្នូ​។ វិធាន​ការ​ផ្ទៃ​ក្នុង​ដ៏សមស្រប​មួយ នឹង​ត្រូវ​ធ្វើ​ឡើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម