FFC នឹងប្រកាសបេក្ខភាពគ្រូបង្គោលថ្មីរបស់ក្រុមកម្ពុជា មុនការចាប់ឆ្នោតបាល់ទាត់ នៅស៊ីហ្គេម

លោក ហុង ដា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC គ្រោងនឹងប្រកាសពីបេក្ខភាពគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នាចុងសប្តាហ៍នេះ ដើម្បីចូលដឹកនាំក្រុមបន្តពីលោក Keisuke Honda

FFC បានប្រកាសថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការប្រកាសអំពីសមាសភាពគ្រូបង្គោលថ្មី នៅចុងសប្ដាហ៍នេះ ដែលនឹងចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម២៣ឆ្នាំ បន្តពីលោក Keisuke Honda ក្រោយចប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ខាងមុខនេះ»។

Category Top

Hon Da

ការប្រកាសព័ត៌មាន នៅលើផេចហ្វេសប៊ុករបស់ FFC នេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រនេះ គឺស្របពេលដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បាននឹងកំពុងបន្តហ្វឹកហាត់រួមគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅ លោក Keisuke Honda បន្ទាប់ពីពួកគេ បានបញ្ចប់ការបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ និងសិង្ហបុរី រួមទាំងការចូលរួមប្រកួតពានរង្វាន់ Merlion Cup 2023 ដោយទទួលបានលេខ៣ កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរ ការចាប់ឆ្នោតវគ្គចែកពូលនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាបាល់ទាត់ ទាំងផ្នែកបុរស និងនារី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ខណៈប្រភេទកីឡាបាល់ទាត់នេះ នឹងចាប់ដំណើរការប្រកួតជម្រុះមុនគេ ពោលគឺចាប់ពីថ្ងៃទី២៩ ខែមេសា តទៅ រីឯពិធីបើកផ្លូវការរបស់ស៊ីហ្គេម លើកទី៣២ នឹងត្រូវធ្វើនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា។

ក្រុមជម្រើសជាតិអាយុក្រោម២២

ទន្ទឹមនឹងគ្នានេះ កិច្ចសន្យារវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda នឹងត្រូវផុតសុពលភាព នៅក្រោយការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានេះតែម្តង បន្ទាប់ពីវីរបុរសបាល់ទាត់របស់ជប៉ុនរូបនេះ បានចូលខ្លួនមកដឹកនាំក្រុមកម្ពុជា ដោយមិនយកតម្លៃខ្លួន តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨មក ហើយគ្រូបង្គោលថ្មី មកជំនួសលោក នឹងត្រូវប្រកាស នៅចុងសប្តាហ៍នេះ៕

គ្រូជម្រើសជាតិ

u22 កម្ពុជា

National Team

Cambodia U22

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម