Fabregas បញ្ជាក់ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ Arsenal ខ្លាំង ក្រោយ​​ពី​ពួក​គេ​វាយ​បក​ផ្តួល Man United

Arsenal

លោក Cesc Fabregas បាន​កោតសរសើរ​ដល់​លោក Mikel Arteta ចំពោះ​ការ​ផ្លាស់ប្តូរ​រាល់​អ្វី​ៗ​ទាំង​​អស់ នៅ Arsenal ខណៈ​​ដែល​អតីត​​តារាឆ្នើម​របស់ក្រុម​កាំភ្លើង​ធំមួយនេះ បាន​បញ្ជាក់ពី​ចំណុច​ដែល​លោក Arteta បាន​ធ្វើ​ឲ្យក្រុម​ខ្លួន​​ក្លាយ​ជាក្រុមមានក្តី​សង្ឃឹម​ខ្ពស់ក្នុងការ​លើក​​ពាន​។

ក្រុម Arsenal បាន​ពង្រឹង​ការ​ប្រជែង​របស់ខ្លួន​ឆ្ពោះ​ទៅកាន់​ការ​លើក​ពាន Premier League ម្តង​ទៀត ខណៈ​ដែលពួកគេ​បាន​យកឈ្នះ​លើ​ក្រុម Manchester United ក្នុ​ង​ការ​ប្រកួត​ដ៏​រំភើបក្នុងលទ្ធ​ផល ៣-២ នាកីឡដ្ឋាន Emirates​។ ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ​ក្រុម Arsenal នាំមុខ​៥ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង ហើយ​ពួក​គេ​ក៏​នៅ​សល់​១​ប្រកួត​​ក្នុង​ដៃ​ច្រើន​ជាង​ក្រុម​លេខ​២ Man City ផង​ដែរ​។

Category Top

Nheika

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​រំភើប​នេះ នាំ​ឲ្យ​មានកា​ររំពឹង​ទុក​ថា Arsenal គឺ​ជាក្រុមមានក្តី​សង្ឃឹម​ខ្ពស់​ក្នុងការ​លើក​ពាន​លីគ​នេះ ក៏ដូច​ជា​ការ​ជឿជាក់​ថា ពួកគេ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំង​អស់​។ ជាមួយ​គ្នា​នេះ លោក Fabregas បាន​និយាយ​ថា ការផ្លាស់ប្តូរ​ដ៏​ធំនេះ គឺ​ដោយ​សារ​តែ​លោក Arteta ដែល​បាន​បង្កើត​ឲ្យមានការផ្លាស់ប្តូរ​ជាច្រើន​ទៅលើ​វប្ប​ធម៌​របស់​ក្លិប​។

លោក Fabregas បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «គាត់​បាន​ធ្វើ​ការ​ងារ​ដ៏​អស្ចារ្យ​។ យើង​បាន​ឃើញ​ក្នុង​ឯក​សារ​ដែល​ពួកគេ​បាន​ធ្វើ របៀប​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​កីឡាករ និង​របៀប​ដែល​គាត់​យល់ច្បាស់ពី​កីឡាករ​»​៕

Arteta

ប្រភព​ព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម