FA ពិន័យ Manchester City ១២ម៉ឺនផោន ជុំវិញការតវ៉របស់កីឡាករជាមួយអាជ្ញាកណ្ដាលក្នុងជំនួប Spurs

Manchester City ត្រូវរងពិន័យជាប្រាក់ចំនួន ១២ម៉ឺនផោន ពីសមាគមបាល់ទាត់អង់គ្លេស FA ចំពោះសកម្មភាពរបស់កីឡាករពួកគេ ដែលបានឡោមព័ទ្ធតវ៉ាជាមួយអាជ្ញាកណ្តាល Simon Hooper ក្រោយសំលេងកញ្ចែបញ្ចប់ការប្រកួត ៣-៣ ទល់នឹង ចុះឈ្មោះ 188Asia  Tottenham Hot Spurs កាលពីដើមខែនេះ។

Category Top

ការតវ៉ារបស់កីឡាករ Man City ជាមួយអាជ្ញាកណ្ដាល Simon Hooper បានកើតឡើងក៏ព្រោះ ពួកគេមិនពេញចិត្តនឹងការផ្លុំកញ្ចែផ្ដល់បាល់ពិន័យ បានបង្អាក់នូវចង្វាក់ប្រយុទ្ធរបស់ខ្លួន ដែលគេមើលឃើញថា អាចមានលទ្ធភាពរកគ្រាប់បាល់ជ័យជម្នះបាន។

 

ពេលនោះ Emerson Royal ប្រជែងយកបាល់ ដោយបង្កកំហុសលើ Erling Haaland ប៉ុន្តែអាជ្ញាកណ្ដាល Simon សម្រេចចិត្តឱ្យលេងបន្ត ព្រោះមើលឃើញពីភាពចំណេញ (Advantage Play) របស់ Haaland។ ខណៈ Haaland បង្កើតឱកាសបញ្ជូនបាល់ទៅ Jack Grealish បែរជាអាជ្ញាកណ្ដាល Simon ផ្លុំកញ្ចែផ្ដល់បាល់ពិន័យទៅ Man City ទៅវិញ។

 

Haaland មិនត្រឹមបង្ហាញការតវ៉ានៅលើទីលានប៉ុណ្ណោះទេ គេថែមទាំងបានបង្ហាញពីការខកចិត្តនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ទៀតផង។

 

FA បានពិន័យ Man City បន្ទាប់ពីពួកគេបានសារភាពថា កីឡាកររបស់ពួកគេមានអាកប្បកិរិយាមិនសមរម្យ។ សេចក្តីថ្លែងការណ៍របស់ FA បាននិយាយថា៖ «Manchester City ត្រូវបានពិន័យជាប្រាក់ចំនួន ១២ម៉ឺនផោន បន្ទាប់ពីកីឡាកររបស់ពួកគេបានឡោមព័ទ្ធមន្ត្រីការប្រកួត ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្រុម Tottenham Hotspur FC នៅថ្ងៃអាទិត្យទី ០៣ ខែធ្នូ»។

 

«Manchester City បានសារភាពថា ពួកគេបានបរាជ័យក្នុងការធានាថា កីឡាកររបស់ពួកគេមិនមានអាកប្បកិរិយាមិនសមរម្យក្នុងនាទីទី ៩៤»។ នេះជាការបញ្ជាក់បន្ថែមក្នុងលិខិតពិន័យរបស់ FA ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម