Erling Haaland មិនទាន់ប្រាកដថាលេងបានឬអត់ ក្នុងជំនួប UCL ទល់នឹង Young Boys

Soccer Football - Carabao Cup - Round of 16 - Manchester City v Liverpool - Etihad Stadium, Manchester, Britain - December 22, 2022 Manchester City's Erling Braut Haaland in action Action Images via Reuters/Jason Cairnduff EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.

ខ្សែប្រយុទ្ធកំពូលន័រវេស Erling Haaland ហាក់នៅស្រពិចស្រពិលនៅឡើយចំពោះស្ថានភាពកាយសម្បទារបស់ខ្លួន មុនការប្រកួតរបស់ Manchester City ទទួលស្វាគមន៍ក្រុមភ្ញៀវស្វ៊ី ស Young Boys យប់នេះក្របខណ្ឌ UEFA Champions League។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានផ្លាស់ប្តូរចេញក្រោយចប់វគ្គទី ១ ពេល Manchester City ឈ្នះ Bournemouth ៦-១ កាលពីថ្ងៃសៅរ៍នៅ Premier League ក្រោយមានបញ្ហាកជើង។
ក្រុមការពារតំណែងជើងឯកមួយនេះ នឹងកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយប្រសិនឈ្នះការប្រកួតរាត្រីនេះ។

Category Top

អតីតខ្សែប្រយុទ្ធ Dortmund រូបនេះបានស៊ុតបញ្ចូលទី ១៣ គ្រាប់រហើយគ្រប់ក្របខណ្ឌរដូវកាលនេះ ខណៈថ្ងៃចន្ទម្សិលមិញក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមផងដែរ។

Manchester City រកបានជ័យជំនះ ៣ ប្រកួតជាប់គ្នាមកហើយនៅក្នុងពូល ខណៈប្រកួតចុងក្រោយយកឈ្នះ Young Boys នៅទឹកដីស្វ៊ីសកាលពី ២ សប្តាហ៍មុន ៣-១។
ចំណែកឯ Young Boys បច្ចុប្បន្នជាក្រុមលេខ ១ នៅក្របខណ្ឌកំពូលស្វ៊ីស តែនៅ UCL នេះវិញទើបមាន ១ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៣ លើក ហើយពួកគេនឹងបាត់បង់ឱកាសដ៏ស្តួចស្តើងរបស់ខ្លួនក្នុងការឈានឡើងវគ្គបន្តប្រសិនរងបរាជ័យនៅទឹកដីអង់គ្លេសរាត្រីនេះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម