Ederson៖ ការ​ឈ្នះ​ពាន Champions League គឺ​ជា​គោល​ដៅ​ចម្បង​របស់ Man City

Ederson

Manchester City បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​យ៉ាង​ច្បាស់​ទៅលើ​ការឈ្នះពានក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូង​របស់ខ្លួន​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​អ្នកចាំទី Ederson នៅមុន​ពេលការ​ប្រកួត​​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​១ របស់​ពួកគេ នៅលើ​ទឹកដីក្រុម RB Leipzig នៅ​រាត្រី​ថ្ងៃពុធ ដោយ​បន្ថែម​ថា ពាន​ដ៏​មាន​កិត្យា​នុភាព​នេះ គឺ​ជា​ «គោល​ដៅ​ដែលក្លិប​ត្រូវ​ការ»​។

Man City មិនធ្លាប់​បាន​ឈ្នះ​ពាន​ក្នុង​យុទ្ធនា​ការ​កំពូលរបស់​​អឺ​រ៉ុប​មួយនេះ ពីមុនមក​ឡើយ និង​បាន​ធ្លាក់​ចេញ​ក្រោមស្នា​ដៃក្រុម Real Madrid ក្នុង​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​រដូវ​កាល​មុន ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ​ក្រោមស្នា​ដៃក្រុម Chelsea កាលពីឆ្នាំ​២០២១​។ នៅពេល​ដែលត្រូវ​បាន​ចោទ​សួរ​ថា ក្រុម Man City ស្រេក​ឃ្លាន​ក្នុងការ​ឈ្នះ​ពាន Champions League ឬ​យ៉ាង​ណា អ្នក​ចាំទី Ederson បាន​ប្រាប់​គេហ​ទំព័ររបស់ UEFA ថា៖ «នោះ​គឺ​ជា​គោល​ដៅ​ដ៏ចម្បង​របស់​យើង និង​ជា​គោល​ដៅ​ចម្បង​របស់​ក្លិប​។ យើង​បាន​ព្យាយាម​ដើម្បី​ប្រជែង​ដណ្តើមពាននេះ ហើយ​និង​បន្ត​ខិត​ខំព្យាយាម​​បន្ថែមទៀត​»​។

Category Top

De Bruyne

អ្នក​ចាំទី​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «នៅ​ឆ្នាំ​នេះ​ យើងកាន់​តែមាន​សមត្ថភាព​បន្ថែម​ទៀត​ក្នុងការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ប្រជែង​ដណ្តើម​ពាន​នេះ​។ យើង​មានក្រុម​កីឡាករ​ប្រកបដោយ​គុណ​ភាព និង​បង្ហាញ​ថាក្លិប​នេះ មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​៥ ទៅ​៦​ឆ្នាំ​ចុងក្រោយ​នេះ​​។ ពាន​នេះ គឺ​ជា​គោល​ដៅ​ដែលក្លិប​ត្រូវ​សម្រេច​ឲ្យបាន​»​។

សម្រាប់​ការ​ជួប​គ្នា​រវាងក្រុម​ទាំង​២ ក្នុ​ង​វគ្គ​ចែកពូល​កាលពីឆ្នាំ​២០២១ ក្រុម Man City បាន​រង​បរា​ជ័យ​នៅ​លើ​ទឹក​ដីក្រុម Leipzig ២-១ ប៉ុន្តែ ពួក​គេ​បាន​ស្តារ​មុខមាត់​វិញពេលនៅលើ​ទឹកដីខ្លួន​ឯង​តាមរយៈការយកឈ្នះក្នុងលទ្ធ​ផល ៦-៣​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម