Dias៖ ព័រ​ទុយ​ហ្គាល់ ត្រូវ​តែ​ផ្តោតលើ​ World Cup មិនមែន Ronaldo ឡើយ

Dias

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Ruben Dias បាននិយាយ​កាលពីថ្ងៃ​អង្គារ​ថា វា​ដល់​ពេល​ហើយ​ក្នុងការ​ផ្តោត​លើ​ព្រឹត្តិការណ៍ World Cup និង​ត្រូវ​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព័ត៌​មាន​ទាក់ទង​នឹង​​កិច្ច​សម្ភាសន៍​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo​។

ខ្សែការ​ពារ​កណ្តាល​របស់ក្លិប Manchester City រូប​នេះ បាននិយាយ​ថា បើ​ទោះ​បី​​មាន​បញ្ហ​ដ៏​ឈឺ​ក្បាល​បែប​នេះ​ក៏ដោយ ប៉ុន្តែ ការ​បញ្ចេញ​យោ​បល់​របស់ Ronaldo មិន​រំខាន​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ជម្រើស​ជាតិ​របស់​គេ ដើម្បី​ឈ្នះពាន​ World Cup ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឡើយ​។ Ronaldo ដែល​បានក្លាយ​ជា​សមា​ជិក​​មិនសំខាន់​សម្រាប់ក្រុម Manchester United នៅ​រដូវ​កាល​នេះ កាលពី​សប្តាហ៍មុន បាន​រិះ​គន់​ធ្ងន់​​ៗ​ទៅកាន់​ក្លិប​របស់​គេ និង​លោក​គ្រូបង្វឹក Erik ten Hag ក្នុងកិច្ច​សម្ភាសន៍​មួយ ជាមួយនឹង​ទូរ​ទស្សន៍ TalkTV របស់​ចក្រភព​អង់គ្លេស​។

Category Top

Ronaldo

បន្ទាប់​មក រូប​គេ​ហាក់ដូច​ជា​​មិនមានការ​​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាមួយ​​ក្រុម​ព័រ​ទុយ​ហ្គាល់ និង​ខ្សែ​បម្រើ Bruno Fernandes ដែល​ជាមិត្ត​រួម​ក្លិប Man United របស់​ពួកគេ​ឡើយ​។ ប៉ុន្តែ ខ្សែ​ការ​ពារ Dias បាន​និយាយ​ថា វា​ដល់ពេលហើយ​ក្នុងការ​​សម្លឹង​ឆ្ពោះ​ទៅមុខ​។ Dias បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា រឿង​រ៉ាវ​ផ្ទាល់ខ្លួន​របស់ Cristiano មិន​ផ្តល់​ផលប៉ះ​ពាល់​ដល់​យុទ្ធនា​ការ​ដែលយើង​កំពុង​តែ​ព្យា​យាមសម្រេច​ឲ្យ​បាន​នៅ​ទីនេះឡើយ​។

ហេតុនេះ ខ្ញុំ​មិន​មានអ្វី​ច្រើន​ដែលត្រូវ​និយាយ​ឡើយ​។ ខ្ញុំ​គិត​ថា ​យើង​និយាយ​ពី​ករណី​នេះ​គ្រប់គ្រាន់ហើយ ហើយ​គ្មាន​អ្វី​ច្រើន​ដែលត្រូវ​បន្ថែមឡើយ​។ ក្នុង​នាម​ជា​ក្រុមមួយ យើងនឹងផ្តោតលើ World Cup ពេលនេះ មិនមែន​បញ្ហា​ផ្សេង​ឡើយ​​»​។ Ronaldo ដែល​​រក​បាន​គ្រាប់​បាល់​ជា​អន្តរ​ជាតិ​ចំនួន​១១៧​គ្រាប់​នោះ នឹង​ធ្វើ​ជា​ប្រធានក្រុម​ក្នុង World Cup ជាលើក​ទី​៥​របស់​គេ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម