CR7 មានបញ្ហារបួស ធ្វើឱ្យ Al-Nassr លុបចោលការប្រកួតទាំង ២ នៅចិន

ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានសម្រេចលុបចោលការប្រកួតមិត្តភាពទាំងពីរប្រកួត នៅលើទឹកដីចិន ចុះឈ្មោះ 188Asia បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo មានរបួស នេះបើតាមការបញ្ជាក់របស់ក្លិប។

Category Top

Al-Nassr តាមពិតទៅមានកាលវិភាគត្រូវប្រកួតមិត្តភាពទល់នឹងក្លិបចិន Shanghai Shenhua ថ្ងៃទី ២៤ មករានេះ មុនជួបក្រុម Zhejiang FC ៤ ថ្ងៃបន្ទាប់។

 

បើតាមសេចក្តីថ្លែងការរបស់ Al-Nassr ឱ្យដឹងថា ក្លិបមានការសោកស្តាយក្នុងការប្រកាសដំណឹងនេះ ដោយសារការមកដល់ទឹកដីចិនជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រចិន​ តែក្លិបនឹងរក្សាការណាត់ប្រកួតមិត្តភាពនេះដោយលើកទៅថ្ងៃផ្សេងនៅពេលអនាគតឆាប់ៗខាងមុខនេះ។

ចំណែកខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំ​ Cristiano Ronaldo ក៏បាននិយាយសុំទោសទៅកាន់អ្នកគាំទ្រដែរ ពីបញ្ហារបួសរបស់ខ្លួន ពីការសោកស្តាយ។

 

សារព័ត៌មានមួយចំនួនបានចុះផ្សាយថា Cristiano Ronaldo ដែលបានទៅទទួលពាន Globe Soccer Award នៅឌូបៃអារ៉ាប់រួមសប្តាហ៍មុន បានអវត្តមានពីការហ្វឹកហាត់ជាមួយ Al-Nassr ដែលក្រុមចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់កាលពីថ្ងៃចន្ទ។

 

Al-Nassr ក៏នឹងត្រូវមានកាលវិភាគប្រកួតមិត្តភាពមួយទល់នឹងក្លិបអាមេរិក Inter Miami ផងដែរនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្ងៃទី ១ ខែកុម្ភៈខាងមុខ ដែលគេរំពឹងថានឹងបានឃើញវត្តមានរបស់ Ronaldo និង Messi នៅទីលាន៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម