Copa del Rey៖ Real ធ្លាក់ក្រោមថ្វីជើង AT ត្រឹមវគ្គ ១៦ក្រុម

ក្រុមជើងឯក ២០ សម័យ Real Madrid បានជ្រុះចេញពីការប្រកួតពានរង្វាន់ Copa del Rey ហើយក្រោយរងបរាជ័យក្រោមថ្វីជើង Atletico Madrid ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។ ចុះឈ្មោះ 188Asia

Category Top

Samuel Lino បើកការនាំមុខឱ្យ Atletico Madrid មុននៅនាទីទី ៣៩ មុនពេលដែលអ្នកចាំទី Jan Oblak ភ្លាត់ស្នៀតចូលខ្លួនឯងពីបាល់ Freekick របស់ Luka Modric ឱ្យ Real Madrid នៅចុងវគ្គទី ១។

 

ឈានដល់វគ្គទី ២ ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata រកគ្រាប់នាំមុខសាជាថ្មីឱ្យ Altetico តែ Real Madrid តាមស្មើម្តងទៀតដោយការតែតបញ្ចូលទីរបស់ Joselu នៅនាទីទី ៨២។

 

ស្មើគ្នា ២-២ ក្រុមទាំងពីរបន្តដំណើរទៅវគ្គបន្ថែម ១៥ នាទីពីរដង ខណៈដែលខ្សែប្រយុទ្ធបារាំង Antoine Griezmann និង Rodrigo Riquelme រកបានម្នាក់មួយគ្រាប់ឱ្យ Atletico Madrid យកឈ្នះ Real Madrid ៤-២។

ក្នុងការប្រកួតនេះ Antoine Greizmann បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី ១៧៥ ដែលជាកំណត់ត្រាក្លិបសម្រាប់កីឡាករវ័យ ៣២ ឆ្នាំរូបនេះ។

 

វគ្គ ១៦ ក្រុមចុងក្រោយមួយគូទៀត Barcelona យកឈ្នះក្រុមនៅលីគទី ៣ អេស្ប៉ាញ Unionistas de Salamanca ៣-១៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម