Chelsea វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ ខណៈ James បង្ហាញ​សញ្ញា​គួរ​ឲ្យ​បារម្ភ

Chelsea

លោក Graham Potter អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​កោតសរសើរ​​ការ​បញ្ចេញ​ប្រតិកម្ម​របស់​​ក្រុម​តោ​ខៀវ​ចំពោះ​ការ​ធ្លាក់​ចុះ​ទម្រង់លេង​នៅមុន​ពេល World Cup ខណៈ​ដែលពួក​គេ​បាន​យកឈ្នះ​លើ​ក្រុម Bournemouth យ៉ាង​ងាយ​ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃ​អង្គារ ដើម្បី​បំពេញការ​មិនស្គាល់​ឈ្នះ​សោះ​ត្រឹម​៥​ប្រកួត​ជាប់​ៗ​គ្នា ក្នុងក្រ​ប​ខ័ណ្ឌ Premier League​។

ខ្សែ​​បម្រើ​​ប្រយុទ្ធ Kai Havertz និង Mason Mount បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា​នៅ​​រយៈពេល​២៤​នាទី​ដំបូង ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើម​យកកៅអី​ក្នុងក្រប​ខ័ណ្ឌ Champions League វិញ​សម្រាប់​រដូវកាលក្រោយ​។ ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម Chelsea ឡើង​ឈរ​ក្នុង​ចំណាត់ថ្នាក់លេខ​៨ និង​ដេញ​តាមពីក្រោយក្រុម​ឈរលេខ​៤​ចំនួន​៦ពិន្ទុ​។

Category Top

James

លោក Potter បាន​ប្រាប់​សារ​ព័ត៌មាន Amazon Prime ថា៖ «អ្នក​ត្រូវ​តែ​​ប្រើប្រាស់​ការសម្រាក​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែលអាច​។ ការ​វាយ​តម្លៃ ការ​វិភាគ​ឡើង​វិញ និង​ការ​ទទួ​ល​បាន​កីឡាករ​របួស​ត្រឡប់មក​វិញ​។ យើង​ប្រើប្រាស់​ការ​សម្រាក​នេះ​ឲ្យ​បានល្អ​បំផុត តាម​ដែលយើង​អាច ខណៈ​ដែល​កីឡាករ​វិល​ត្រឡប់​មក​វិញ​ជាមួយនឹង​ពេលវេលា​ផ្សេង​ៗ​គ្នា​»​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ជ័យ​ជម្នះ​នេះ បាន​កើត​ឡើង ស្រ​ប​ពេល​ដែលខ្សែ​ការ​ពារ Reece James បាន​បង្ហាញពី​ការ​រង​របួស ក្នុង​ពេល​វិល​ចូលលេង​វិញ​ពី​របួស​​ជង្គង់ ដែល​​​​បាន​ធ្វើ​ឲ្យ​រូប​គេ​អវត្តមានក្នុងយុទ្ធនាការ World Cup របស់​អង់គ្លេស​។ James មិន​បាន​បង្ហាញ​ពី​សញ្ញា​​អ្វីឡើយ​ក្នុង​តង់​ទី​១ ប៉ុន្តែ បាន​សុំ​ប្តូរ​ចេញ នៅ​ដើម​តង់ទី​២ ខណៈ​ដែល​រូប​គេ​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ឈឺ​ត្រង់​ជង្គង់​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម