Chelsea ត្រូវលេងដោយគ្មាន Reece James ៤ខែ ក្រោយរូបគេវះកាត់សរសៃពួរ

ប្រធានក្រុមតោខៀវ Chelsea កីឡាករ Reece James បានទទួលការវះកាត់របួសសសៃពួររបស់ខ្លួនជោគជ័យហើយ តែនឹងត្រូវសម្រាកពីការប្រកួតយ៉ាងហោចណាស់ ៤ ខែ។ ចុះឈ្មោះ 188Asia

Category Top

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានរងរបួសសសៃពួរកាលពី ២ សប្តាហ៍មុនក្នុងប្រកួតដែល Chelsea ចាញ់នៅទឹកដី Everton។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានចូលលេងការប្រកួតដំបូងរបស់ខ្លួនតាំងពីខែវិច្ឆិកា តែក៏ត្រូវដើរចេញពីទីលានសាជាថ្មីត្រឹមនាទីទី ២៦ នៅកីឡដ្ឋាន Goodison Park របស់ Everton។

 

Reece James បានញាំញីដោយសាររបួសក្នុងរយៈពេល ២ រដូវកាលចុងក្រោយនេះ ដោយបានចូលលេងត្រឹម ២៤ ប្រកួតប៉ុណ្ណោះនៅ Premier League តាំងពីដើមរដូវកាលមុន។ អវត្តមានរបស់ Reece James ជាដំណឹងអាក្រក់សម្រាប់ក្លិបស្របពេលដែលកាលវិភាគដ៏មមារញឹកឈានចូលមកដល់ដំណាច់ឆ្នាំ ២០២៣ នេះ។

 

រំលឹកថា Reece James បានអវត្តមានចន្លោះខែសីហាដល់ខែតុលាកន្លងទៅបន្ទាប់ពីទទួលរងរបួសសសៃពួរអំឡុងការប្រកួតស្មើគ្នា ១-១ ទល់នឹង Liverpool ថ្ងៃបើករដូវកាល។

 

សូមបញ្ជាក់ថា Chelsea កំពុងឈរលេខ ១០ នៅ Premier League ក្រោយឈ្នះ ៦ ស្មើ ៤ ចាញ់ ៧ ប្រកួតរកបានត្រឹម ២២ ពិន្ទុពីការប្រកួត ១៧ លើក៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម