Chelsea ដាក់​គោល​ដៅ​លើ​ការ​នាំ​យកលោក Nagelsmann ជំនួស​លោក Potter

Pochettino and Julian

ក្លិប Chelsea ចង់​ធ្វើការ​សម្ភាសន៍​ជាមួយនឹងលោក Julian Nagelsmann, Mauricio Pochettino, Rúben Amorim, Oliver Glasner និង​លោក Luis Enrique ក្នុង​នាម​ជា​ផ្នែកមួយ​នៃ​ការ​ស្វែង​រក​អ្នក​ចាត់​ការ​ទូទៅ​ម្នាក់ ប៉ុន្តែ​កំពុង​តែ​ត្រៀម​ខ្លួន​រង់​ចាំ​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ នៅមុន​ពេល​តែង​តាំង​គ្រូបង្វឹក​ថ្មី​ជា​អចិន្ត្រៃយ៍​ម្នាក់ សម្រាប់ជំនួស​លោក Graham Potter​។

ក្លិប​នេះ ដែល​បាន​តែង​តាំងគ្រូបង្វឹក​គ្មាន​បទពិសោធន៍​លោក​ Bruno Saltor ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន ក្រោយពី​ការ​បណ្តេញ​លោក Potter ចេញពី​តំណែង កាលពីថ្ងៃ​អាទិត្យនោះ មិន​ចង់​ប្រញ៉ាប់​​ក្នុងការ​សម្រេច​ចិត្ត​​​នោះឡើយ​។ ជាមួយ​គ្នា​នេះ មាន​ភាព​ជាក់​លាក់​បង្ហាញ​ថា លោក Bruno ដែល​គ្មាន​បទពិសោធន៍​ជា​អ្នក​ចាត់​ការ​ទូទៅ​សោះ អាច​នឹង​បន្ត​ដឹកនាំ​រហូត​ដល់បញ្ចប់​រដូវកាលនេះ​។

Category Top

Chelsea

បំណង​របស់​ក្លិប​ Chelsea គឺ​ចង់​សម្រប​ខ្លួន​ទៅនឹង​នីតិ​វិធី​ផ្សេង​គ្នាមួយ តាំង​ពី​ពេល​ដែល​ពួកគេ​បាន​សម្រេច​ចិត្ត​ដ៏​ស្រឡាំង​កាំង​ដើម្បី​បណ្តេញ​​លោក Thomas Tuchel ចេញ​កាលពី​ខែ​កញ្ញា​។ លោក Potter ត្រូវ​បាន​លួង​លោម​ឲ្យ​ចាក​ចេញពីក្លិប Brighton ប៉ុន្តែ​ ការ​តែង​តាំង​ភ្លាម​ៗ​ មិន​ត្រូវ​​បាន​រំពឹង​ទុក​ថា នឹង​កើត​ឡើងនៅពេលនេះឡើយ​។

លោក Bruno កំពុង​តែ​ប្រ​តិ​បត្តិ​ការ​ងារ​ផ្អែក​​លើ​មូល​ដ្ឋាន​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ប៉ុន្តែ​អាច​នឹង​ដឹក​នាំក្រុម Chelsea ក្នុងការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជាមួយនឹងក្រុម Real Madrid នៅ​សប្តាហ៍​ក្រោយ​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម