Chelsea ចាញ់ Middlesbrough ១-០ ជើងទី ១ វគ្គ ១/២ ផ្ដាច់ព្រ័ត្រ

រដូវកាលដ៏អាក្រក់របស់ Chelsea នៅតែបន្ត ក្រោយចាញ់នៅទឹកដីក្លិបនៅលីគទីពីរអង់គ្លេស ចុះឈ្មោះ 188Asia  Middlesbrough ១-០ ជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup រឺ Carabao Cup។

Category Top

ការប្រកួតនៅកីឡដ្ឋាន Riverside Stadium ក្រុមភ្ញៀវ Chelsea មានការគ្រប់គ្រងបាល់ ដល់ទៅ ៧២% និងឱកាសស៊ុតដល់ទៅ ១៨ លើក ចំគោលដៅ ៥ មិនសម្រេចទេឡើយ។

 

Hayden Hackney ជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់សម្រាប់ម្ចាស់ផ្ទះដែលមានឱកាសគ្រប់គ្រងបាល់ត្រឹម ២៨% ស៊ុត ៦ លើក ចំគោលដៅ ២ សម្រេចទី ១ គ្រាប់។

Cole Palmer ខកខានឱកាស ៣ លើក ដែលគួរតែអាចសម្រេចទីបាន ផ្ទុយទៅវិញ Chelsea ខកខានរកគ្រាប់បាល់មិនបានប្រកួតទី ៦ ហើយក្នុងរដូវកាលនេះ។

 

ក្រុមម្ចាស់ផ្ទះ Middlesbough បានរងបរាជ័យ ៦ ប្រកួតក្នុងផ្ទះជាប់គ្នាហើយនៅក្របខណ្ឌ League Championship រដូវកាលនេះ តែរកបានជ័យជំនះនេះនៅពេលនេះ បោះជើងមួយជំហ៊ានទៅមុខចង់ឡើងវគ្គផ្តាច់ព្រ័ត្រ ដែលខកខាន ២០ ឆ្នាំមកហើយពីការឈ្នះជើងឯក។ ជើងទី ២ នៅទឹកដី Stamford Bridge នឹងធ្វើនៅថ្ងៃអង្គារទី ២៣ ខែមករានេះ។

 

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត Liverpool នឹងត្រូវជួបជាមួយ Fulham យប់នេះ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅកីឡដ្ឋាន Wembley ថ្ងៃទី ២៥ ខែកុម្ភៈ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម