Category Top
Cambodia

សហព័ន្ធ​បង្ហាញ​បញ្ជី​ឈ្មោះ​​សម្រាប់​ត្រៀម​ជួប ​បង់ក្លាដែស ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹកថ្មី​

សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បានបង្ហាញ​បញ្ជីរាយនាម​​បឋម​របស់​ក្រុមជម្រើសជាតិបាល់​ទាត់​កម្ពុជា ជា​ផ្លូវ​ការ​ហើយកាលពីពេលថ្មី​ៗនេះ ក្នុងនោះ ​មានតែ​កីឡាករ​របស់​ក្លិបចំនួន ​៥ ប៉ុណ្ណោះ ត្រូវ​បាន​ជ្រើស​រើស ដើម្បី​ត្រៀម​ការ​ប្រកួតមិត្ត​ភាពអន្តរជាតិ​ជាមួយ​ក្រុមជម្រើសជាតិ​បង់ក្លាដែស នា​ថ្ងៃទី​១៥ ខែមិថុនា ខាងមុខ​នេះ

មរតកតេជោ

លោក ហ៊ុន សែន ថា ស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ដោយថាមពល និងជោគជ័យដ៏ត្រចះត្រចង់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរ និងអរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូង របស់កម្ពុជា ឆ្នាំ២០២៣នេះ បានដំណើរការទៅដោយជោគជ័យ សម្រាប់ជាមុខមាត់ និងកិត្តិយសសម្រាប់ប្រទេសជាតិ

កីឡាការិនីកម្ពុជា

កីឡាការិនីឆ្នើមរបស់កម្ពុជា និងសិង្ហបុរី ទទួលបានពាន ជាអត្តពលិកឆ្នើម ប្រចាំស៊ីហ្គេម ឆ្នាំ២០២៣

កីឡាការិនីជម្រើសជាតិកម្ពុជា ប៉ាល់ ឆរស្ម៊ី និងកីឡាការិនីជើងខ្លាំងរបស់សិង្ហបុរី Ting Wen Quah ដែលដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេចផ្តល់ពាន ជាអត្តពលិកឆ្នើមផ្តាច់គេ ប្រចាំព្រឹត្តិការណ៍នេះ

ប៊ួខាវ

អាណិត ប៊ូខាវ ខំដាក់គោលដៅ សុទ្ធតែមេដាយមាស​៦ តែជាក់ស្តែង ក្រុមឃីកបុកស៊ីង​ថៃ គ្មានមេដាយមាស​១សោះ

ប្រធា​នប្រតិភូ និងជា​គ្រូ​បង្វឹក​ក្រុម​ប្រដាល់​ឃីក​បុកស៊ីង​របស់​ថៃ លោក ប៊ូខាវ បានបរាជ័យទាំង​ស្រុង ចំពោះ​ការសម្រេច​គោលដៅ ឈ្នះ​មេដាយមាស​៦ សម្រាប់ការ​ប្រកួតឃីក​បុកស៊ីង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ព្រោះ​ក្រុមតំណាង​ឱ្យ​ប្រទេស​ថៃ​មួយនេះ មិនដណ្តើម​បានមេដាយមាស​សោះ ប៉ុន្តែ​ក្រុមឃីក​បុកស៊ីង​កម្ពុជា បាន​ទទួលជ័យជម្នះ​យ៉ាងត្រចះត្រចង់​ ក្នុងនាមជា​ម្ចាស់​ផ្ទះ

កីឡាការិនីប្រដាល់

ស្ងាត់ៗ អ្នកប្រដាល់គុនខ្មែរ ១១នាក់ទៀត បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីត្រៀមវ៉ៃយកមេដាយមាស នៅស៊ីហ្គេម

បន្ថែម​ទៅលើការឈ្នះមេដាយមាសចំនួន​២ ដែល​រក​បាន​ដោយកីឡាករ កាន់ ម៉េងហុង និង​កីឡាការិនី ម៉ឺយ ស៊ឹង លើ​វិញ្ញាសា​ថ្វាយ​បង្គំ​គ្រូ ឬ គុនគ្រូ សម្រាប់ការ​ប្រកួត​បើក​ឆាក កាលពី​ថ្ងៃទី​៦ ខែឧសភា នោះគឺ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិប្រដាល់​គុនខ្មែរ ចំនួន​១១នាក់​ទៀត ក៏ដណ្តើមបានទីតាំង ដែល​ត្រូវ​ប្រកួត​ដណ្តើម​យក​មេដាយមាស ឱ្យម្ចាស់​ផ្ទះកម្ពុជា ផងដែរ   ព្រោះពួកគេ បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រហើយ

បាល់បោះវៀតណាម

ក្រុមបាល់បោះបុរសកម្ពុជា ត្រូវប្រកួតដណ្តើមមេដាយមាសជាមួយហ្វីលីពីន តែក្រុមនារី បានជួបរឿងឈឺចាប់

ក្រុមជម្រើសជាតិបាល់បោះបុរសរបស់កម្ពុជា នឹងត្រូវឡើងទៅប្រកួតដណ្តើមយកមេដាយមាស ជាមួយក្រុមជម្រើសជាតិហ្វីលីពីន សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលបន្តិចទៀតនេះ ប៉ុន្តែក្រុមជម្រើសជាតិបាល់បោះនារីកម្ពុជា ដែលធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជម្រុះតាមពូលនោះ បែរមកជួបភាពឈឺចាប់ផ្ទួនៗគ្នា នៅក្នុងដំណាក់កាលប្រកួតដណ្តើមយកមេដាយ ក្នុងវិញ្ញាសា ៣ទល់៣នាក់នេះទៅវិញ

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម