Carabao Cup៖ Liverpool លត់ West Ham ៥-១ ទៅជួប Fulham វគ្គ ១/២ ផ្តាច់ព្រ័ត្រ

ក្រុមហង្សក្រហម Liverpool នឹងត្រូវជួបជាមួយ Fulham នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup រឺ EFL Cup ក្រោយយកឈ្នះ West Ham ៥-១ យប់ថ្ងៃពុធម្សិលមិញ។ ចុះឈ្មោះ 188Asia

Category Top

ក្រុមរបស់លោក Jurgen Klopp បើកទ្វាកីឡដ្ឋាន Anfield ស្វាគមន៍ញញួរធំ West Ham ខណៈគ្រាប់ដំបូងកើតឡើងនៅនាទីទី ២៨ ដោយ Dominic Szoboszlai។

 

ឈានចូលវគ្គទី ២ Curtis Jones បន្ថែមការនាំមុខនៅនាទីទី ៥៦ មុនពេលខ្សែប្រយុទ្ធហូឡង់ Cody Gakpo បង្កើនការនាំមុខ ៣-០ នៅនាទីទី ៧១ ខណៈ Jarrod Bowen តាមបានមួយគ្រាប់វិញឱ្យ West Ham

 

Mohamed Salah និង Curtis Jones ដដែល រកបានម្នាក់មួយគ្រាប់ទៀតធ្វើឱ្យ Liverpool បន្តដំណើរស្វែងរកពាន EFL Cup លើកទី ១១។

 

Fulham បានឡើងវគ្គ ៤ ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះ Everton ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ ចំណែកឯវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតនឹងជាជំនួបរវាង ក្រុមមកពី League Championship, Middlesbrough និងតោខៀវ Chelsea។

 

Milddlesbrough បានយកឈ្នះនៅទឹកដី Port Vale ៣-០ ខណៈតោខៀវ Chelsea ឈ្នះ Newcastle ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។

 

ការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅខែមករាខាងមុខ ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈនៅកីឡដ្ឋាន Wembley៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម