CAMSOC កំណត់ឱ្យ នាយកបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិទាំង​អស់ មកចូលបំពេញ​ការងារ

ក្រុមសហព័ន្ធ​កីឡាជាតិ​

គណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានដាក់កំណត់​ឱ្យនាយកបច្ចេកទេស​​របស់សហព័ន្ធ​កីឡាជាតិ​នីមួយៗ ត្រូវ​ចូល​មក​​ធ្វើការងារ​ឱ្យបានទៀងទាត់ នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ ដើម្បី​ពន្លឿនការ​ងារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព សម្រាប់ការឈាន​ទៅ​រៀបចំការ​ប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ​២០២៣នេះ ឱ្យ​ទទួលបានជោគជ័យ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​សង្កត់​ធ្ងន់ថា៖ «ក្នុង​រយៈពេល​៨៦ថ្ងៃ​តទៅមុខ​នេះ យើង​ត្រូវ​ឱ្យនាយកបច្ចេកទេស​របស់សហព័ន្ធ​កីឡាជាតិ​នីមួយៗ ដែល​​តែង​តាំង​​ដោយ​ CAMSOC ត្រូវ​មក​អង្គុយ​ធ្វើការ​ជាមួយគ្នា ក្នុង​មជ្ឈ​មណ្ឌល​​ប្រតិបត្តិ​​ហ្គេម ដោយ​ត្រូវ​ពិគ្រោះ​​យោបល់​គ្នាទៅវិញ​ទៅមក​ជាមួយ​ភាគី​ពាក់​ព័ន្ធ ជា​​រៀង​រាល់​​ថ្ងៃ អ៊ីចឹង​មជ្ឈ​មណ្ឌល​ប្រតិបត្តិកា​ររួមនេះ ជាសេនាធិការ​តែមួយ​គត់​ ក្នុង​ការ​បញ្ជា​ការ​ងារ​​​ទាំងអស់ នៅ​ក្នុង​​ហ្គេម​»។

Category Top

លោក ថោង ខុន

លោក​បានបន្ថែមថា៖ «ជាមួយគ្នា​នេះ CAMSOC បានទម្លាក់ថវិកា​ត្រង់ទៅ​ឱ្យនាយក​បច្ចេក​ទេស​ប្រើ​ប្រាស់ ដើម្បី​បំពេញ​តម្រូវការ​​រដ្ឋបាល​បច្ចេក​ទេស​របស់​គាត់ ហើយចំណុច​ល្អ​ទាំង​នេះ ជា​ការពន្លឿន​សកម្ម​ភាព និងការ​ងារ​របស់​គណៈកម្មការ​នៃ​ប្រភេទ​កីឡានីមួយៗ​ឱ្យរុញ​ទៅមុខ​ ប្រកប​ដោយ​កម្លាំង និងមានសុទិដ្ឋិនិយម​ទាំងអស់គ្នា​ថា យើងនឹង​រៀបចំ​ការ​ប្រកួត​បាន​ល្អ និង​ជោគ​ជ័យ​ទាំងអស់គ្នា»។

ការលើកឡើង​បែបនេះ​របស់លោក វ៉ាត់ ចំរើន ត្រូវបានធ្វើ​ឡើង បន្ទាប់ពី​កិច្ច​ប្រជុំ​គណៈអចិន្រ្តៃ​យ៍នៃ​គណៈកម្មាធិការជាតិ CAMSOC ជាមួយសហព័ន្ធ​កីឡា​ជាតិទាំងអស់ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ កាលពី​ថ្ងៃពុធ​ម្សិលមិញ។ សម្រាប់កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC នោះ គឺ​​ផ្តោត​ការ​យក​ចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការ​បំពេញ​ការងារ និងតួនាទី​របស់​សហព័ន្ធ​កីឡាជាតិ​នីមួយៗ ព្រោះសហព័ន្ធ ជា​អ្នក​ដឹកនាំ និង​រៀបចំ​ការ​ប្រកួត​គ្រប់ទី​លានទាំងអស់​ និងគ្រប់​ប្រភេទ​កីឡា អ៊ីចឹងតើ​សហព័ន្ធ​ជាតិ  ​ត្រូវ​ធ្វើ​អ្វី​ខ្លះ មានបញ្ហា​អ្វី​ខ្លះ ដែល​ត្រូវ​​យក​មក​ដោះ​​ស្រាយ ក្នុងកិច្ច​ប្រជុំនេះ​។

លោក វ៉ាត់ ចំរើន

លោក វ៉ាត់ ចំរើន បាន​ឱ្យ​ដឹង​ទៀតថា៖ «រាល់ការ​រៀបចំ ត្រូវ​មានភាគីសហព័ន្ធជាតិ សហព័ន្ធ​​​អន្តរជាតិ ហើយ​គណៈកម្មការជំនាញ CAMSOC ក៏ចូលរួម​ដែរ អ៊ីចឹង​៣មុំ​ហ្នឹង ត្រូវតែ​ចូលរួមសហការគ្នា​​ ក្នុងការ​រៀបចំ​ឱ្យដំណើរ​ការ​ប្រកួត​របស់​ប្រភេទ​កីឡា​នីមួយៗ ប្រពឹត្តិទៅ​ដោយ​រលូន និង​តាមស្តង់ដា​អន្តរជាតិ ដែល​មានខ្នាត បទបញ្ជា​​ប្រកួត និង​មាន​លក្ខខណ្ឌ​តម្រូវច្បាស់លាស់​ ដូច្នេះទាំង​អស់​គ្នា ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ផ្នែក​នីមួយៗ»។

ជាមួយគ្នានេះ ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ ត្រូវ​យល់ពី​យន្តការ​របស់ហ្គេម ដែល​ខុសពីយន្ត​ការ​ប្រកួតជើង​ឯក​​តាមប្រភេទ​កីឡា​មួយៗ មាន​លក្ខណៈជា​បុព្វសិទ្ធ និងឯក​រាជ្យ​របស់​សហព័ន្ធកីឡា​ជាតិ ព្រោះ​​ហ្គេម ត្រូវមានការ​ទទួល​ខុស​ត្រូវ ​ទៅលើ​បទបញ្ញត្តិ​របស់​ហ្គេមនៃ​​ការ​ប្រកួតជា​ពហុកីឡា​​។

ក្រុមអ្នកជំនាញកីឡា

ចំពោះបញ្ហានេះ​ លោក ចំរើន បញ្ជាក់ថា៖ «រឿងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានបក​ស្រាយ​ ហើយក្រុមជំនាញ​របស់យើង​ក៏បានផ្តល់​ព័ត៌មាន​លម្អិតមួយចំនួន ទៅដល់​សហ​ព័ន្ធ​​ ​យក​ទៅអនុវត្ត​ប្រកប​​ដោយ​ប្រសិទ្ធ​ភាព ជាពិសេស​​ការ​ទទួល​ខុស​ត្រូវ​លើការ​វិនិច្ឆ័យ​​ការ​ប្រកួត ដោយ​គាត់​ត្រូវ​​ធ្វើ​ការងារជាមួយ​សហព័ន្ធ​អន្តរជាតិ ឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់​។ កត្តាសំខាន់មួយ​ទៀត គឺ​ការ​រៀបចំកម្លាំងគាំទ្រ​ដល់ការ​ងារ​រៀបចំការ​ប្រកួត ហើយ​ត្រូវបែងចែក​​ភារ​កិច្ច​​គ្នា​​​ អ៊ីចឹង​យើង​បាន​ប្រជុំគ្នា និង​ដាក់​គោលដៅ​អស់ហើយ​»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម