Cambodian League Cup រកឃើញក្រុមខ្លាំង ឡើងទៅវគ្គបន្ត ខណៈ ភ្នំពេញក្រោន និងវិសាខា មិនទាន់ស្គាល់ការចាញ់សោះ

ក្រុមភ្នំពេញក្រោន

ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ (Cambodian League Cup)បានបញ្ចប់ការប្រកួតជម្រុះតាមពូលទាំង២ ជាផ្លូវការហើយ ហើយក៏បានរកឃើញក្រុមខ្លាំងទាំង៤ ត្រូវឡើងទៅជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ខណៈក្រុមភ្នំពេញក្រោន និងវិសាខា សុទ្ធតែមិនទាន់ស្គាល់ការចាញ់ដូចគ្នា។

តាមរយៈការប្រកួតជម្រុះតាមពូលចុងក្រោយ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមវិសាខា បានបន្តយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៥-១ នៅលើទឹកដីខ្លួនឯង ហើយជ័យជម្នះនេះ បានធ្វើឱ្យពួកគេ ទទួលបានលេខ១ប្រចាំពូលA ដោយឈ្នះទាំង៦ប្រកួត មាន១៨ពិន្ទុពេញ។

Category Top

កីឡាករភ្នំពេញក្រោន

ចំណែកក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បានប្រកួតស្មើជាមួយក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ២-២ ហើយលទ្ធផលនេះ បានជួយឱ្យ គិរីវង់ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមាន១១ពិន្ទុ ច្រើនជាងក្រុមទ័ព ត្រឹម១ពិន្ទុប៉ុណ្ណោះ ហើយការប្រកួតចុងក្រោយ កាលពីថ្ងៃសៅរ៍នោះ ក៏មានការប៉ះទង្គិចគ្នា រហូតបង្កឱ្យមានការប្រតាយប្រតបគ្នាមួយប្រាវផងដែរ។

ដោយឡែក សម្រាប់ការប្រកួតប្រជែង ក្រុមឈរនៅពូលBវិញ ក្រុមសិង្ហក្រហម ភ្នំពេញក្រោន បានបន្តយកឈ្នះក្រុមនគរបាលជាតិ ៣-០ ហើយជ័យជម្នះជាលើកទី៦ជាប់ៗគ្នានេះ បានជួយឱ្យ ភ្នំពេញក្រោន ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំពូលនេះ ដោយមាន១៨ពិន្ទុពេញ។

ក្រុមវិសាខា

សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យនោះក្រុមភ្នំពេញក្រោន ក៏បានស្នើសុំឱ្យមានការសម្រាករាល់២០នាទីម្តងនៃវគ្គនីមួយៗ ដើម្បីឱ្យកីឡាករខ្មែរឥស្លាម ដែលកំពុងស្ថិតក្នុងពិធីបុណ្យរ៉ាម៉ាដាន់ បានទទួលទានទឹក និងអាហារសម្រន់ខ្លះៗ ហើយសំណើនេះ ត្រូវបានឯកភាព ដោយក្រុមអាជ្ញាកណ្តាល ហើយការធ្វើបែបនេះ ដើម្បីជាការគាំពារទាំងលើសុខភាពកីឡាករក៏ដូចជាផ្តល់ការគោរព ចំពោះសាសនារបស់ពួកគាត់ផងដែរ។

ចំណែកក្រុមណាហ្គាវើលដ៍ បានលត់ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៧-០ ហើយជ័យជម្នះដ៏ធំនេះ បានជួយឱ្យពួកគេ ទទួលបានចំណាត់ថ្នាក់លេខ២ ប្រចាំពូលនេះ ដោយមាន១៣ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ដែលបានត្រឹមស្មើក្រុមម្ចាស់ផ្ទះអាយអេសអាយដង្កោសែនជ័យ ២-២ នោះ បានធ្លាក់ចេញពីការប្រកួតនេះ ដោយមាន១១ពិន្ទុ។

កីឡាករវិសាខា

តាមរយៈលទ្ធផលនេះ ក្រុមវិសាខា ត្រូវជួបក្រុមណាហ្គាវើលដ៍ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមគិរីវង់សុខសែនជ័យ ត្រូវប្រឈមជាមួយក្រុមភ្នំពេញក្រោន ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតដណ្តើមយកពាន នៅវគ្គផ្តាច់ព្រ័ត្រ៕

visakha

តារាងពិន្ទុ

ចំណាត់ថ្នាក់

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម