Borussia Dortmund ខ្ចីជើង Sancho ពី Man Utd ត្រលប់ទៅវិញ តែមិនសន្យាទិញផ្តាច់

ខ្សែបម្រើស្លាប Manchester United និងជម្រើសជាតិអង់គ្លេស Jadon Sancho បានសម្រេចក្នុងផ្លាស់ត្រលប់ទៅកាន់ក្លិបអាល្លឺម៉ង់ ចុះឈ្មោះ 188Asia  Borussia Dortmund វិញហើយក្នុងកិច្ចសន្យាខ្ចីដល់ចប់រដូវកាល។​

Category Top

កីឡាករវ័យ ២៣ ឆ្នាំអង់គ្លេសរូបនេះ ត្រូវបាន Manchester United បាននាំយកពី Dortmund ក្នុងតម្លៃ ៧៣ លានផោនកាលពីឆ្នាំ ២០២១។

 

Sancho មិនដែលបានចូលលេងឡើយតាំងពីប្រកួតចុងក្រោយថ្ងៃទី ២៦ ខែសីហា មុនពេលមានបញ្ហាជាមួយអ្នកចាត់ការ Erik ten Hag ខណៈដែលអតីតកីឡាករយុវជន​ Manchester City រូបនេះ បានបដិសេធមិនសុំទោសអ្នកចាត់ការ Erik ten Hag ឡើយ បន្ទាប់ពីបង្ហោះសារនៅលើបណ្តាញសង្គមថា ខ្លួនជាមនុស្សដែលគេបោកប្រើ។

មុនឈានដល់ការបង្ហោះសារបែបនេះ បន្ទាប់ពីអតីតអ្នកចាត់ការ Ajax រូបនេះ បានដកឈ្មោះ Sancho ពីបញ្ជីប្រកួតទល់នឹង Arsenal ដោយលើកឡើងថា Sancho មិនបានបង្ហាញទម្រង់ល្អនៅពេលហ្វឹកហាត់។ តាំងពីពេលនោះមក Sancho បានហ្វឹកហាត់ដាច់ដោយឡែកពីក្រុមធំ ហើយក៏គ្មានដំណោះស្រាយដែរ។

 

សម្រាប់កិច្ចសន្យាខ្ចីជើងដល់ចប់រដូវកាលលើកនេះ Dortmund មិនមានជម្រើសទិញផ្តាច់ឡើយ ខណៈ Dortmund នឹងរ៉ាប់រងប្រាក់ឈ្នួលមួយភាគធំទៅលើ Sancho។

 

សូមបញ្ជាក់ថាបច្ចុប្បន្ន Sancho កំពុងស្ថិតនៅទឹកដីអាល្លឺម៉ង់ហើយ ដោយគ្រោងនឹងចូលរួមបោះជំរំហ្វឹកហាត់ជាមួយក្រុមនៅ Marbella ប្រទេសអេស្ប៉ាញ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម