Benzema នឹងចាកចេញពីក្លិប Real Madrid ស្របពេលមានអារម្មណ៍ពីអារ៉ាប់ប៊ីសាអ៊ូឌីត

Kraim

ខ្សែប្រយុទ្ធ Karim Benzema បានយល់ព្រមលើការព្រមព្រៀងគ្នាមួយដើម្បីចាកចេញពីក្លិប Real Madrid។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា។ ស្របពេលជាមួយគ្នានេះ ក្លិបដែលបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងជាងគេលើ Benzema គឺមកពីអារ៉ាប៊ីសាអ៊ូឌីត។

ទូរទស្សន៍រដ្ឋ Al-Ekhbariya របស់អារ៉ាប៊ីសាអ៊ូឌីត បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ បានចុះហត្ថលេខាជាមួយនឹងក្លិប Al-Ittihad ហើយ ដើម្បីប្រកួតជាមួយនឹងអតីតមិត្តរួមក្លិបរបស់ខ្លួន Cristiano Ronaldo នារដូវកាលក្រោយ។

Category Top

Benzema

បើយោងទៅតាមទូរទស្សន៍ Al-Ekhbariya ដដែល ប្រធានក្លិបជើងឯក Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីត និងអនុប្រធានបរបស់លោក បានធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសអេស្ប៉ាញ ដើម្បីចុះហត្ថលេខាជាមួយនឹង Benzema ក្នុងការផ្ទេរជាកំណត់ត្រាមួយ ជាមួយនឹងក្លិប Real Madrid។ ក្លិប Real Madrid បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Real Madrid និងប្រធានក្រុមរប់សយើង Karim Benzema បានយល់ព្រមបញ្ចប់យុគសម័យកាលដ៏អស្ចារ្យ និងមិនអាចបំភ្លេចបានរបស់គេ ក្នុងនាមជាកីឡាករម្នាក់នៅក្លិបរបស់យើង។ Real សូមបង្ហាញពីការអរគុណ និងក្តីស្រឡាញ់ចំពោះកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតរបស់យើង»។

Benzema ចូលរួមជាមួយនឹងក្លិប Real Madrid ក្នុងឆ្នាំ២០០៩ ពីក្លិប Lyon របស់ក្របខ័ណ្ឌ Ligue 1 ហើយរូបគេបានស៊ុតបាល់បញ្ចូលទី៣៥៣គ្រាប់ សម្រាប់ក្រុមយក្សអេស្ប៉ាញមួយនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម