Benjamen Mendy ប្ដឹងអតីតក្លិបខ្លួនឯង Manchester City រឿងមិនបង់ប្រាក់ឈ្នួល

Benjamin Mendy នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការជុំវិញអតីតក្លឹប Manchester City ដើម្បីទាមទារប្រាក់ឈ្នួលរាប់លានផោន។  ចុះឈ្មោះ 188Asia ខ្សែការពារសញ្ជាតិបារាំងវ័យ ២៩ ឆ្នាំរូបនេះបានចាកចេញពី Manchester City  នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅរដូវក្តៅកន្លងមកនេះ។

Category Top

Mendy ​ត្រូវ​បាន​គេជម្រះក្តីដាច់ស្រឡះពីការចោទប្រកាន់ ពីបទរំលោភជាច្រើនករណីកន្លងមក។

មានការចោទប្រកាន់ថា Man City បានឈប់បង់ប្រាក់ឈ្នួលទៅកាន់ Mendy តាំងពីខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពី Mendy ត្រូវបានចោទប្រកាន់ដំបូង និងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ថា មេធាវីកីឡានាំមុខគេរបស់ចក្រភពអង់គ្លេសលោក Nick De Marco កំពុងដោះស្រាយរឿងក្តីរបស់ Mendy ដែលស្មើនឹង “ការទាមទារប្រាក់រាប់លានផោន”។

Benjamin Mendy បានផ្លាស់ទៅកាន់ក្លិបនៅលីគបារាំង Lorient កាលពីដើមរដូវកាល តែបានបង្ហាញខ្លួនត្រឹម ៣ ប្រកួតប៉ុណ្ណោះ និងជាកីឡាករបម្រុងថែមទៀត។

រំលឹកថា Mendy បានផ្លាស់ទៅកាន់ Manchester City ពី Monaco ក្នុងតម្លៃ ៥២ លានផោនកាលពីឆ្នាំ ២០១៧ ធ្លាប់ឈ្នះជើងឯក English Premier League បីលើកនៅឆ្នាំ ២០១៨ ២០១៩ និង ២០២១។
Mendy បានចូលលេងចុងក្រោយបំផុតឱ្យ City តាំងពីថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២១។

Mendy ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរយៈពេលប្រាំខែ មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែមករា ឆ្នាំ ២០២២៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម