Barcelona ឡើងជួប Real Madrid ផ្ដាច់ព្រ័ត្រ Super Cup ក្រោយឈ្នះ Osasuna ២-០

ក្រុមបាល់ទាត់ FC Barcelona បានយកឈ្នះ Osasuna ២-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អេស្ប៉ាញ ចុះឈ្មោះ 188Asia Super Cup ទល់នឹង Real Madrid នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

Category Top

បន្ទាប់ពីមិនមានគ្រាប់បាល់កើតឡើងនៅវគ្គទី ១ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ក៏រកបានគ្រាប់នាំមុខឱ្យ Barcelona នៅនាទីទី ៥៩ ក្រោយទទួលបាល់បញ្ជូនពី Ilkay Gundogan។

 

Barcelona ក៏មានឱកាសបន្តទៀតដោយ Andreas Christensen និង Lewandowski តែត្រូវជួយសង្រ្គោះដោយអ្នកចាំទី Osasuna, Sergio Herrera។

យ៉ាងណាក្តី គ្រាប់បាល់ធានាជ័យជំនះរបស់ Barcelona ក៏កើតឡើងបានសម្រេចនៅចុងម៉ោងដោយកីឡាករវ័យ ១៦ ឆ្នាំ Lamine Yamal។

 

Barcelona ដែលធ្លាប់ឈ្នះជើងឯក Spanish Super Cup នេះ ១៤ លើក នឹងឡើងជួបជាមួយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ។

 

សូមបញ្ជាក់ថា ពានរង្វាន់ Spanish Super Cup ឆ្នាំនេះមាន ៤ ក្រុមចូលរួមដោយ ៣ ក្រុមមានចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ នៅ La Liga ឆ្នាំមុន រួមមានក្រុមជើងឯក Barcelona ក្រុមលេខ ២ Real Madrid និងលេខ ៣ Atletico Madrid រួមជាមួយ Osasuna ដែលចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey រដូវកាលមុន៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម