Arsenal សម្លឹង​រក​ការ​ស្តារ​មុខ​មាត់ ពេល​ប៉ះ​ក្រុម Brentford ចុង​សប្តាហ៍​នេះ

Brendford

ក្រុម Arsenal នឹង​ព្យា​យាម​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ នៅ​ពេល​ដែលពួក​គេ​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួល​ក្រុម Brentford ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​​ពង្រឹង​ទី​តាំង​របស់​ខ្លួន​នៅលើ​កំពូល​តារាង​។

ក្រុម Arsenal បាន​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Goodison Park កាលពីសប្តាហ៍មុន ក្នុង​នាម​ជា​ក្រុម​មានក្តី​សង្ឃឹម​ខ្ពស់ក្នុងការ​បន្ថែម​ពិន្ទុ​នាំមុខ​របស់​ខ្លួន​លើ​កំពូល​តារាង Premier League ប៉ុន្តែ បែរ​ជា​ជួបការ​ខក​ចិត្ត​ដោយ​សារ​តែ​ការ​រង​បរា​ជ័យ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីគ​ជាលើក​ទី​២​របស់​ពួកគេ នៅ​រដូវ​កាល​នេះ

Category Top

ក្រុម Arsenal របស់​លោក Mikel Arteta ដែល​កំពុង​តែ​ប្រមាញ់​រកការ​ឈ្នះពានលីគ​ជាលើកដំបូង​របស់​ក្រុម​កាំភ្លើង​ធំ​ ក្នុង​រយៈ​ពេល​១៩​ឆ្នាំនោះ បាន​ព្យាយាម​បំបិទមាត់ក្រុម​អ្នក​រិះ​គន់ កាលពី​ដើម​រដូវកាល​នេះ និង​បាន​ចាប់ផ្តើម​យ៉ាង​រឹង​មាំ​​។

Arsenal

ប៉ុន្តែ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ពួកគេ​បាន​បង្ហាញពី​ភាព​ក្លែវ​ក្លា​របស់​ខ្លួន ដោយ​ពួកគេ​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ជា​មួយនឹងក្រុម Newcastle នៅ​មុន​ពេល​ផ្តួល​ក្រុម Tottenham និង Manchester United។

ក្រុម Arsenal នឹង​ត្រូវ​ជួបក្រុម​ឡើង​ទម្រង់​លេង Brentford នៅ​កីឡដ្ឋាន Emirates នៅ​ចុង​សប្តាហ៍​នេះ នៅមុន​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​​ទទួល​ក្រុម Manchester City នា​សប្តាហ៍​ក្រោយ​។ កំណត់ត្រា​នា​ពេលថ្មី​ៗ​នេះ​របស់​ក្រុម​កាំភ្លើង​ធំ ពេល​ប្រកួត​ជាមួយនឹងក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯកមួយនេះ មិន​ស្ថិតក្នុងកម្រិត​ល្អ​ប្រសើរ​ឡើយ ដោយពួក​គេ​បាន​ចាញ់​១០លើក​ពីការ​ជួប​គ្នា​ក្នុងលីគ​ទាំង​១០​លើក​​ចុងក្រោយ​រស់ពួក​គេ ជាមួយនឹង​គ្រាប់​បាល់​សរុប​ ២៦ ទល់​នឹង ៣​។

លោក Arteta បាន​និយាយ​ ក្រោយពី​ការ​ចាញ់​ក្រុម Everton ថា កីឡាករ​របស់​លោក​មិនមាន​អារម្មណ៍​ថា បាន​រង​សម្ពាធ ហើយ​ពួក​គេ​បាន​ទទួល​ជំនួយ​ដោយ​សារ​តែ​ការ​ចាញ់​របស់​ក្រុម Man City នៅលើ​ទឹក​ដីក្រុម Tottenham បន្ទាប់​ពី​នោះ​។

ប្រភព​ព័ត៌​មាន៖ Bangkok Post

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម