Arsenal ចង់ផ្តួល Man City ជាមួយនឹងសំណើថ្មីចំនួន១០៥លានផោន ដើម្បីទិញ Rice

Rice

ក្លិបកាំភ្លើងធំ Arsenal បានឆ្លើយតបទៅនឹងការចាប់អារម្មណ៍របស់ក្លិប Manchester City ទៅលើតារាឆ្នើម Declan Rice តាមរយៈការដាក់សំណើថ្មីមួយក្នុងទំហំទឹកប្រាក់ដល់ទៅ១០៥លានផោន (ស្មើនឹង១៣៤លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើរបស់ក្លិប West Ham រូបនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា សំណើនេះ មិនទាន់ត្រូវបានទទួលយកដោយក្លិប West Ham នៅឡើយទេ បើទោះបីវានឹងក្លាយជាតម្លៃខ្លួនជាកំណត់ត្រាសម្រាប់កីឡាករអង់គ្លេសម្នាក់ក៏ដោយ។

ពួកគេមិនមានការពេញចិត្តចំពោះរចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ដែលត្រូវបានស្នើសុំ ហើយបើទោះបីពួកគេមិនបានច្រានចោលសំណើនេះក៏ដោយ ប៉ុន្តែ ការពិភាក្សានានាកំពុងតែបន្ត។ ក្លិប West Ham ចង់បានតម្លៃខ្លួន១០០លានផោន និងកំពុងតែរំពឹងទុកថា Man City ដែលបានរងនូវការច្រានចោលចំពោះសំណើ៩០លានផោនរបស់ខ្លួននោះ នឹងដាក់សំណើថ្មីមួយនៅត្រឹមថ្ងៃពុធនេះ។

Category Top

Skysport

ប្រភពមួយបានបញ្ជាក់ថា ក្លិប Arsenal អាចនឹងត្រូវតែបង្កើនសំណើរហូតដល់១១០លានផោន ដើម្បីប្រជែងឈ្នះ Man City។

សំណើនាពេលបច្ចុប្បន្ន ត្រូវបានបែងចែកជាតម្លខ្លួនជាគោលចំនួន១០០លានផោន ដោយបូកនឹងប្រាក់ឧបត្ថម្ភ៥លានផោនផ្សេងទៀត។ Rice ចង់បន្តនៅក្នុងទីក្រុងឡុងដ៍ និងចូលរួមជាមួយនឹងក្លិប Arsenal ប៉ុន្តែ ការសម្រេចចិត្តរបស់ Man City ក្នុងការចូលទៅកាន់ការប្រជែងទិញនេះ បានផ្តល់ភាពស្មុគស្មាញតែម្តង៕

ប្រភពព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម