Allister នឹងត្រូវពិនិត្យសុខភាពជាមួយ Liverpool មុននឹងផ្ទេរមកពីក្លិប Brighton

Mac

ខ្សែបម្រើប្រយុទ្ធ Alexis Mac Allister របស់ក្លិប Brighton នឹងត្រូវផ្ទេរក្នុងតម្លៃខ្លួន៥៥លានផោន (ស្មើនឹង៦៨,៣លានដុល្លារអាមេរិក) ទៅកាន់ក្លិប Liverpool ក្រោយពី Brighton បានអនុញ្ញាតឲ្យតារាឆ្នើមរូបនេះ ទទួលការពិនិត្យសុខភាព។ កីឡាករឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានដើរតួនាទីដ៏សំខាន់ ដើម្បីជួយឲ្យក្រុម Brighton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន និងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌអឺរ៉ុប ជាលើកដំបូង។

កីឡាករវ័យ២៤ឆ្នាំរូបនេះ ក៏បានជួយឲ្យប្រទេសរបស់គេ ឈ្នះពាន World Cup កាលពីខែធ្នូ ផងដែរ។ Liverpool ចាំបាច់ត្រូវតែបន្ថែមជម្រើសក្នុងតំបន់បម្រើរបស់ខ្លួន ស្របពេលដែល James Milner, Naby Keita និង Alex Oxlade-Chamberlain នឹងត្រូវចាកចេញពីក្លិបនារដូវក្តៅនេះ។

Category Top

Alexis

ពួកគេក៏បានចាប់អារម្មណ៍លើការខ្សែបម្រើអន្តរជាតិអង់គ្លេស Jude Bellingham របស់ក្លិប Borussia Dortmund ផងដែរ ប៉ុន្តែ Bellingham អាចនឹងផ្ទេរទៅកាន់ក្លិប Real Madrid។ Mac Allister បានលេងក្នុងតួនាទិដ៏សំខាន់ ក្នុងពេលដែល Brighton បានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌអឺរ៉ុប ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ១២២ឆ្នាំរបស់ពួកគេ។

រូបគេបានបង្ហាញខ្លួន៤០លើក និងបានស៊ុតបាល់បញ្ចូលទី១២គ្រាប់ក្នុងនាមជាខ្សែបម្រើ ប៉ុន្តែពេលខ្លះ ក៏លេងក្នុងតំបន់ប្រយុទ្ធផងដែរ៕

ប្រភពព័ត៌មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម