Al-Nassr ឈ្នះ Al-Duhail ៤-៣ ខណៈ Cristiano Ronaldo រកបាន ២គ្រាប់ Assist ១

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នៅតែបន្តស្ថិតិស៊ុតបញ្ចូលទីរបស់ខ្លួនរដូវកាលនេះ បន្ទាប់ពីរកបានពីរគ្រាប់ទៀតក្នុងជ័យជំនះរបស់ Al-Nassr ៤-៣ លើ Al-Duhail របស់កាតានៅក្របខណ្ឌ AFC Champions League។

Category Top

អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid រូបនេះជាអ្នកបញ្ជូនឱ្យមានគ្រាប់បាល់ដំបូងរបស់ Al-Nassr ដោយ Anderson Talisca នៅនាទីទី ២៥ មុនពេលដែល Sadio Mane បន្ថែមគ្រាប់នាំមុខ ២-០។      ឈានចូលវគ្គទី ២ Al-Nassr ក៏បង្កើនការនាំមុខ ៣ គ្រាប់ដោយ Cristiano Ronaldo នៅនាទីទី ៦១ មុនពេលដែលក្រុមភ្ញៀវកាតាតាមបានពីរគ្រាប់ដោយ Ismaeel Mohammad និង Almoez Ali។

 

យ៉ាងណាក្តី Ronaldo ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៨១ មុនពេលដែល Al-Duhail រកបានគ្រាប់ចុងក្រោយដោយ Michael Olunga។  នេះជាការចាប់ផ្តើមរដូវកាលនៃក្របខណ្ឌ AFC Champions League បានយ៉ាងល្អសម្រាប់ Al-Nassr តាមរយៈជ័យជំនះ ៣ ប្រកួតផ្ទូន និងនាំមុខដាច់ក្រុមលេខពីរ Persepolis ៣ ពិន្ទុ បន្ទាប់ពីក្រុមអ៊ីរ៉ង់មួយនេះយកឈ្នះក្រុនភ្ញៀវ Istiklol របស់តាជីគីស្ថាន។

 

Al Nassr នឹងជួប Al Duhail ម្ដងទៀត ក្នុងជុំទី ២ AFC Champions League ក្នុងពូល E នាថ្ងៃទី ០៨ វិច្ឆិកា ខាងមុខ នៅកីឡដ្ឋាន Khalifa International ទឹកដីរបស់ Al Duhail វិញម្ដង៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

 

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម