AFC Cup 2024 ក្រោនទទួលណាហ្គារសៀលថ្ងៃសុក្រ មុនចេញទៅជួប Shan នៅមីយ៉ាន់ម៉ា

ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន AFC Cup 2024 នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើលដ៏ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ មុនចេញទៅប្រកួតកាត់សេចក្ដីវគ្គចែកពូល នៃពានរង្វាន់ AFC Cup ពូលF ជាមួយក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នាសប្ដាហ៍ក្រោយ ។ ចុះឈ្មោះ 188Asia

Category Top

កាលពីជើងទី១ ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានយកឈ្នះក្រុមនាគមាស ណាហ្គាវើលដ៏ ដោយលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ជំនួបសងសឹកល្ងាចនេះ ណាហ្គាវើលដ៏ នឹងត្រូវអវត្តមានកីឡាករដ៏សំខាន់ម្នាក់ គឺអ្នកចាំទី ស៊ូ យ៉ាទី ដែលបានចេញដំណើរទៅចក្រភពអង់គ្លេស តបតាមការអញ្ជើញរបស់ក្លិប Aston Villa FC កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

គួរដឹងថា បន្ទាប់ពីការប្រកួតសប្ដាហ៍ទី១៣ នៃលីគកំពូលកម្ពុជានេះ ក្រុមភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការប្រកួតបញ្ចប់ពូលF នៃពានរង្វាន់ AFC Cup 2023/24 ជាមួយក្រុមម្ចាស់ផ្ទះ Shan United ក្នុងជើងទី២ បន្ទាប់ពីជើងទី១ ក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ បានយកឈ្នះក្នុងដី ដោយលទ្ធផល ៤-០ ។

បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ ក្នុងពូល ដោយមាន ១២ពិន្ទុ ស្មើក្រុម Marcathur FC របស់អូស្ដ្រាលី ប៉ុន្ដែបើធៀបជាមួយបេក្ខភាពក្រុមលេខ២ ល្អជាងគេ ភ្នំពេញក្រោន កំពុងមានប្រៀប ដោយត្រូវត្រឹមស្មើក្រុម Shan United ប៉ុណ្ណោះ ក្រុមតំណាងកម្ពុជានេះ នឹងក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូង ដែលឆ្លងផុតវគ្គចែកពូល ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម