AFC Cup 2023 ភ្នំពេញក្រោន រំពឹងឆ្លងផុតពូលខ្ពស់បំផុត ទោះនៅសល់ប្រកួតទល់នឹង Shan Utd

ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ដែលជាជំនួបបញ្ចប់ពូល F សម្រាប់វគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ដើម្បីកំណត់ជោគវាសនា ក្នុងដំណើរឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ    ចុះឈ្មោះ 188Asia   ប្រចាំតំបន់អាស៊ាន នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ គ្រាដែលអ្នកគាំទ្រមើលឃើញក្រុមសិង្ហក្រហម មានភាគរយខ្ពស់ ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រនេះ ។

 

Category Top

ជាការពិត បើមិទាន់គិតលទ្ធផលការប្រកួតចុងក្រោយ ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាងពូលF ភ្នំពេញក្រោន ដែលកំពុងឈរលេខ២ ក្នុងពូល កំពុងរក្សាជាបេក្ខភាពក្រុមលេខ២ ល្អជាងគេ ទោះបីក្រុម Terengganu FC របស់ម៉ាឡេស៊ី បានយកឈ្នះក្រុម Bali United របស់ឥណ្ឌូនេស៊ី ២-០ កាលពីយប់មិញ ដើម្បីមាន ១២ពិន្ទុស្មើគ្នាក៏ពិតមែន តែភ្នំពេញក្រោន មានប្រៀបជាង ព្រោះមានគ្រាប់បាល់ចំណេញ ៩គ្រាប់ គ្រាដែល Terengganu មានគ្រាប់បាល់ចំណេញត្រឹម ៤គ្រាប់ប៉ុណ្ណោះ ។

 

ដូច្នេះផ្អែកលើលទ្ធផលនេះ សម្រាប់ជំនួបជើងទី២ ជាមួយក្រុម Shan United យប់នេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យភ្នំពេញក្រោន ត្រូវការលទ្ធផលត្រឹមស្មើប៉ុណ្ណោះ ដើម្បីក្លាយជាក្លិបកម្ពុជាដំបូង ដែលឆ្លងផុតវគ្គចែកពូល ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup តែបើភ្លាតចាស់តិចជាង ៤គ្រាប់ ក៏ក្រុមតំណាងកម្ពុជានេះ នឹងទទួលបានកៅអីវគ្គបន្ដដោយស្វ័យប្រវត្តិដែរ ។ តែតាមរយៈបណ្ដាញសង្គម អ្នកគាំទ្រមានសុទិដ្ឋិនិយមថា ការបរាជ័យសម្រាប់ភ្នំពេញក្រោន ក្នុងការប្រកួតយប់នេះ គឺមានភាគរយតិចបំផុត ។

 

ក្រឡេកមកចាប់អារម្មណ៍លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោនវិញ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ការប្រកួតចុងក្រោយនេះ ពិតជាសំខាន់ ហើយក៏ជារឿងដ៏រំភើបផងដែរ សម្រាប់ភ្នំពេញក្រោន ក្នុងការខ្លួនទៅជុំបន្ទាប់ ។ លោកថា ប៉ះ Shan United ដែលទើបគ្រងជើងឯកលីគកំពូលមីយ៉ាន់ម៉ា តែពួកគេមិនអាចឡើងទៅជុំបន្ទាប់ដូច្នេះ គឺមិនមានសម្ពាធអ្វីសម្រាប់ពួកគេនោះទេ ។ តែយ៉ាងណា Shan United គឺមានកីឡាករល្អៗ ដែលជារឿងលំបាកមួយសម្រាប់ភ្នំពេញក្រោនដែរ ។

 

ទោះបែបនេះក្ដី លោក Oleg បានដាក់គោលដៅនឹងស្វែងរកពិន្ទុបន្ថែមឲ្យបាន ពីការប្រកួតបញ្ចប់ពូល F នេះ ខណៈបើអាចលោកក៏មិនចង់បានលទ្ធផលស្មើដែរ គឺចង់ទទួលបានជ័យជម្នះតែម្ដង ដើម្បីជួយក្រុមបាល់ទាត់នៅកម្ពុជា ក្នុងពានរង្វាន់ AFC Cup នាឆ្នាំក្រោយៗទៀត ។

 

គួរដឹងថា បច្ចុប្បន្នភ្នំពេញក្រោន រកបាន ១២ពិន្ទុស្មើក្រុមកំពូលតារាង Macarthur FC របស់អូស្ដ្រាលី ។ ថ្ងៃនេះដែរ ក្រៅពីការប្រកួតបញ្ចប់ពូល រវាងភ្នំពេញក្រោន និង Shan United ក្រុមខ្លាំង Macarthur FC ក៏ត្រូវជួបក្រុមម្ចាស់ផ្ទះ Cebu FC របស់ហ្វីលីពីនផងដែរ ។ កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះ Shan United ៤-០ ហើយជំនួបជើងទី២ យប់នេះ ក៏នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម