អ្នក​ចាំទី Bounou ក្លាយ​ជា​វីរ​បុរស ខណៈ​ម៉ា​រ៉ុក ទម្លាក់ អេ​ស្ប៉ាញ ដើម្បី​ទៅ​​វគ្គ​៨​ក្រុម​ជាលើក​ដំបូង

Morocco

ខ្សែ​ការ​ពារ Achraf Hakimi បាន​ស៊ុត​បាល់​​បញ្ចូល​ទី​យ៉ាងល្អ ក្នុង​ការ​ស៊ុត​បាល់ប៉េ​ណាល់កាត់សេចក្តី ដើម្បី​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិម៉ា​រ៉ុក ឈាន​ទៅ​ប្រកួត World Cup វគ្គ​៨​​ក្រុម​ចុងក្រោយ ជាលើក​ដំបូង កាលពីថ្ងៃ​អង្គារ ទី​៦ ខែ​ធ្នូ ខណៈ​ដែល​ក្រុម​របស់អាហ្វ្រិកមួយនេះ បាន​ទម្លាក់​អេ​ស្ប៉ាញ ដ៏មិននឹកស្មាន​ដល់ ក្រោយ​ពី​បាន​បញ្ចប់ក្នុងលទ្ធ​ផលស្មើ​ ០-០​។

លោក Luis Enrique គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​បញ្ជាក់​ថា លោក​បាន​កំណត់​ឲ្យ​កីឡាករ​​របស់​​លោក​​ម្នាក់ ហាត់​ស៊ុត​បាល់ប៉េណាល់ទី​ឲ្យ​បាន​១០០០​គ្រាប់​។ ប៉ុន្តែ កីឡាករ Pablo Sarabia, Carlos Soler និង Sergio Busquets សុទ្ធ​សឹង​ស៊ុត​បាល់​ប៉េណាល់ទី​អត់ចូល​ទី នៅមុន​ពេល Hakimi បាន​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាងងាយស្រួល ខណៈ​ដែលក្រុម​ជម្រើស​ជាតិម៉ា​រ៉ុក បាន​​ទទួល​ជ័យ​ជម្នះ​​ក្នុង​ការ​ស៊ុត​បាល់ប៉េណាល់ ក្នុងលទ្ធផល ៣-០ ដើម្បី​បង្កើត​ឲ្យ​មានការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ក្នុង​ចំណោម​អ្នក​គាំទ្រ​។

Category Top

Players

ក្រុម​របស់​លោក Walid Regragui នឹង​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​​ព័រ​ទុយ​ហ្គាល់ នៅ​វគ្គ​​បន្ទាប់ ខណៈដែល​លទ្ធផល​ដ៏ល្អ​បំផុត​របស់​ពួក​គេ ក្នុង​ព្រឹត្តិ​ការណ៍ World Cup គឺ​កា​រឈាន​ទៅ​​វគ្គ​១៦​ក្រម​ចុងក្រោយ ​ក្នុង​ឆ្នាំ​១៩៨៦​។ អ្នក​ចាំទី Yassine Bounou ដែលលេង​ឲ្យ​ក្លិប Sevilla បាន​ក្លាយ​ជា​វីរ​បុរស​របស់ក្រុមខ្លួន ក្រោយពី​បាន​សង្គ្រោះ​បាល់ពី​ការ​ស៊ុត​របស់​កីឡាករ Soler និង Busquets ស្រប​ពេល​ដែល Sarabia បាន​ស៊ុត​បាល់​ប៉ះ​ទៅ​នឹង​បង្គោល​ទី​​។

ខ្សែ​បម្រើ​ស្លាបអន្តរ​ជាតិម៉ា​រ៉ុក Sofiane Boufal បាន​ឲ្យដឹងថា៖ «ក្នុងកីឡា​បាល់ទាត់ នេះ​គឺ​ជា​ថ្ងៃ​ដ៏ល្អ​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​។ ថ្ងៃនេះ យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​។ យើង​​អាច​ឃើញពី​ការ​រីក​រាយ​របស់​អ្នក​គាំទ្រ​នៃ​ក្រុម​គ្រួសារ​របស់​យើង​»​៕

palyers

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម