អ្នកគាំទ្រ​ច្រើន​មែន! គ្រាន់​តែ​រូប​លើក​ពាន World Cup របស់ Messi ទទួល​បាន​ការ​ Like ចំនួន​៦៦លាននាក់

Messi Argentina

រូប​ថត​ស្តីពីការ​ឈ្នះពាន FIFA World Cup របស់​តារា​ឆ្នើម Lionel Messi បាន​ទទួល​ការ​ Like ច្រើន​ជាង​រូប​ភាព​ណា​ៗ​ទាំងអស់ ដែលត្រូវ​បាន​បង្ហោះ​ដោយ​អត្ត​ពលិកលើ​បណ្តាញ​សង្គម Instagram​។

រូប​ថត​ដែល Messi បាន​​បង្ហោះ​ជាមួយនឹង​ចំណង​ជើង​ថា «ម្ចាស់​ជើង​ឯក​ពិភព​លោក ឬ CHAMPIONS OF THE WORLD» បាន​ទទួល​ការ​ Like ពីអ្នក​គាំទ្រ​ច្រើន​ជា​៦៦លាននាក់ នៅលើ​បណ្តាញ​សង្គម បើ​គិត​ចាប់​តាំងពី​រូបភាព​ត្រូវ​បាន​បង្ហោះ​ជាលើក​ដំបូង​កាលពីថ្ងៃ​អាទិត្យ កន្លង​ទៅ​។ នេះ​បើយោង​ទៅ​តាម​ Anadolu Agency​។

Category Top

Lonelmessi

ក្នុង​រូប​ភាព​នោះ Messi ដែលមាន​អ្នក​​គាំទ្រច្រើន​ជាង​៤០០​លាន​នាក់ នៅលើ​បណ្តាញ​សង្គម Instagram ត្រូវ​បាន​គេ​ឃើញលើក​ពាន World Cup ដើម្បី​អប​អរ​ដល់​ជ័យ​ជម្នះ​របស់​អាហ្សង់ទីន លើ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៨ បារាំង​។

ចំនួន​ការ​ Like ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ បាន​បំបែកកំណត់ត្រា​ការ Like ចំនួន​៤២លាន​នាក់ លើ​រូប​ថត​ដែល​​ Cristiano Ronaldo បាន​បង្ហោះ​ដែល​បង្ហាញពី​រូប​គេ និង​ Messi កំពុង​តែ​លេង​អុក​ជាមួយ​គ្នា​នេះ ដែល​ជាផ្នែកមួយ​នៃ​​យុទ្ធនា​ការ​ផ្សាយ​ពណិជ្ជ​កម្ម​របស់​ក្រុមហ៊ុន Louis Vuitton​។ Ronaldo ដែល​ក៏​បានលេង World Cup នៅ​កាតាដែរ​នោះ បាន​បង្ហោះ​រូប​ថត​នេះ កាលពីថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅមុន​ពេល​យុទ្ធនាការ​នេះ​ចាប់ផ្តើម​៕

Messi

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម