អេហ្ស៊ីបឡើងវគ្គ ១៦ ក្រុម តែម្ចាស់ផ្ទះ Africa Cup of Nations កូឌីវ័រ ចាំអ៊ុតលេខ ៣ ល្អ

ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations  ចុះឈ្មោះ 188Asia  បានឈានដល់ការប្រកួតចុងក្រោយក្នុងពូលហើយខណៈពីរពូលបានបញ្ចប់យប់មិញរួមមានពូល A និង B។

Category Top

ទស្សនាការប្រកួតពូល B មុនក្រុមជើងឯកឆ្នាំ ២០១០ អេហ្ស៊ីបនៅមិនទាន់ស្គាល់ជ័យជំនះនៅឡើយក្នុងការប្រកួតឆ្នាំនេះបន្ទាប់ពីប្រកួតចុងក្រោយនេះស្មើគ្នា ២-២ ទល់នឹងកាប់វែរ។

 

កាប់វែរនាំមុខមុនដោយ Tavares នាទីទី ៤៥+១ តែកីឡាករបម្រុង Trezeguet ក៏តាមស្មើឱ្យអេហ្ស៊ីបវិញនៅនាទីទី ៥០ ដើមវគ្គទី ២។

 

អេហ្ស៊ីបដែលមិនមានវត្តមាន Mohamed Salah ដោយសាររបួសនោះក៏រកបានគ្រាប់នាំមុខវិញនៅចុងម៉ោងនាទីទី ៩០+៣ ដោយ Mostafa Mohamed តែមិនមែនជាគ្រាប់ចុងក្រោយនៃការប្រកួតឡើយខណៈកាប់វែរក៏តាមស្មើវិញនៅនាទីទី ៩០+៨ ដោយ Bryan Teixeira។

លទ្ធផលនេះធ្វើឱ្យកាប់វែរបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ ១ ខណៈអេហ្ស៊ីបបានលេខ ២ មាន ៣ ពិន្ទុបន្ទាប់ពីហ្កាណាមិនអាចយកឈ្នះម៉ូសំប៊ីកបានដោយបញ្ចប់ត្រឹម ២-២។ ចំណែកហ្កាណាមាន ២ ពិន្ទុរង់ចាំអ៊ុតឱកាសចុងក្រោយក្រុមលេខ ៣ ល្អបំផុតដែលអាចឡើងវគ្គបន្ត។

 

ងាកទៅពូល A វិញ ក្រុមអេក្វាទ័រហ្គីណេបានយកឈ្នះក្រុមម្ចាស់ផ្ទះកូឌីវ័រ ៤-០ ដើម្បីបញ្ចប់ជាក្រុមលេខ ១ ក្នុងពូល A នេះមាន ៧ ពិន្ទុ ខណៈកូឌីវ័រនៅពេលនេះឈរលេខ ៣ មាន ៣ ពិន្ទុរង់ចាំឱកាសចុងក្រោយ ក្រុមលេខ ៣ បំផុត។

 

ចំណែកឯក្រុមលេខ ២ ដែលបានឡើងវគ្គ ១៦ ក្រុមចុងក្រោយនោះគឺនីហ្សេរីយ៉ា ដោយបានបញ្ចប់ក្នុងពូលមាន ៧ ពិន្ទុបន្ទាប់ពីប្រកួតចុងក្រោយយកឈ្នះហ្គីណេប៊ីសាវ ១-០៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម